ស្នេហាប្រេងឆាមួយគូទៀតហើយ វាសនាមនុស្សមើលមិនឃើញមែន! ជាមិត្តភ័ក្រប្រុសនិងប្រុស តែចុងក្រោយក្លាយជា….

វៀតណាម៖ វាសនារបស់មនុស្សពិតជាមើលមិនឃើញមែន ដោយបុរសជាមិត្តភ័ក្រពីរនាក់ប្រុសនិងប្រុសបែរជាចុងក្រោយក្លាយជាគូស្នេហ៏ដ៏ផ្អែមល្ហែមវិញសោះ។ យ៉ាងណាមិញនេះបើយោងតាមប្រភពលោក គៀនថាញ់ លោកបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងនាង ថៃហួង តាំងពីនាងនៅជា

ក្មេងប្រុសរូបរាងស្គមស្គាំងម៉្លេះ ហើយពួកគេទាំងពីរបានស្គាល់គ្នា នៅពេលដែលទៅដើរលេងកម្សាន្ដជាមួយនឹងមិត្តភក្ដិដទៃៗទៀត។ កាលនោះដែរ លោក គៀនថាញ់ជាបុរសពិតមួយរយភាគរយ និងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងនារីផងដែរ។ ជាក់ស្តែងពួកគេ

ទាំងពីរក៏បានទាក់ទងគ្នាជាស្នេហា និងតែងតែចែករំលែករឿងរ៉ាវគ្រប់យ៉ាងជាមួយគ្នាជានិច្ច។ ទន្ទឹមនឹងនេះដែរ លោក គៀនថាញ់ មិនដែលមានអារម្មណ៍ស្ទាក់ស្ទើរ ឬខ្មាសអៀនឡើយក្នុងការដើរជាមួយនាង នៅដែលនាងនៅ

ជាក្មេងប្រុសពីមុន។ ដោយឡែកបច្ចុប្បន្ននេះ គ្រួសារទាំងសងខាងរបស់នាង ថៃហួង និងលោក គៀនថាញ់ បានបើកចិត្តទទួលស្គាល់ទំនាក់ទំនងស្នេហារបស់ពួកគេហើយ។ ហើយពួកគេទាំងពីរ ក៏គ្រោងនឹងរៀបចំពិធីអាពាហ៍ពិពាហ៍នៅចុងឆ្នាំ២០២០ខាងមុខនេះផងដែរ៕

ប្រភព we kh

Leave a Reply

Your email address will not be published. Required fields are marked *