មិនគួរអោយជឿ! លោកយាយម្នាក់ សុខចិត្តរស់នៅក្នុងព្រៃតែម្នាក់ឯងអស់រយះពេល៤០ឆ្នាំ ទោះបីក្រុមគ្រួសារអង្វរយ៉ាងម៉េចក៏មិនទៅវិញដែរ ដោយសារតែហេតុផលរំជួលចិត្តទាំងនេះ
បរទេស ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយ រឿងរ៉ាវមួយដែលល្បីពេញបណ្ដាញសង្គមហេ្វសបុកសម្រាប់ជីវិតរបស់លោកយាយ យីម រស់នៅខេត្តភិស្នុលោក ប្រទេសថៃ ដែលបែរខ្នងដាក់ភាពរីកចម្រើនក្នុងក្រុង មកសម្ងំរស់នៅក្នុងព្រៃតែម្នាក់ឯងដល់ទៅជាង ៤០ឆ្នាំ។ជាក់ស្តែង ក្នុងអំឡុងពេលដែលលោកយាយ យីម រស់នៅទីនោះ គាត់បានសាងសង់ទំនប់ទឹក ១៦កន្លែង ដាំដើមឈើជាង ៩៩០០ ដើម ដោយប្រើតែបាតដៃទាំងពីររបស់គាត់កាត់ឬស្សី ជញ្ជូនថ្ម និងដី បំណងឲ្យសត្វតូចធំទាំងឡាយមានទឹកផឹកនារដូវរាំងស្ងួត។ក្នុងនោះដែរ លោកយាយព្យាយាមធ្វើវាជារឿយៗរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ
ដោយមិនខ្វល់ពីការលំបាក និងមិនចង់បានការតបស្នងអ្វីឡើយ មានត្រឹមតែកំលាំងកាយ កំលាំងចិត្តព្យាយាមរក្សាប្រភពទឹក និងរក្សាព្រៃព្រឹក្សាដើម្បីតបស្នងដល់ព្រះមហាក្សត្រ និងគុណបុណ្យធម្មជាតិដែលគាត់អាស្រ័យនៅ។ដោយឡែក លោកយាយទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិតយ៉ាងច្រើន ថាជាបុគ្គលមួយរូបដែលគួរឲ្យកោតសរសើរ និងយកតម្រាប់តាមយ៉ាងខ្លាំង
ដើម្បីអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីជួយទ្រទ្រង់ដល់បរិស្ថានសម្រាប់ផលប្រយោជន៍មនុស្សជាតិ។យ៉ាងណាមិញ លោកយាយយីម ក៏នៅតែបន្តប្រើជីវិតរស់នៅក្នុងព្រៃជ្រៅតែម្នាក់ឯង ដោយគ្មានភាពឡូយឆាយហ៊ឺហារ មិនមានទឹកស្អាត ភ្លើងអគ្គិសនី ផ្ទះធំទ្រនំខ្ពស់ រថយន្ត អាហារថ្លៃៗ។ គាត់ប្រើជីវិតបែបនេះអស់រយៈពេលជាង ៤០ឆ្នាំទាំងដែលគាត់មានកូនប្រុសដល់ទៅ ២នាក់ ដែលនៅតែបារម្ភចង់ដឹងសុខទុក្ខគ្រប់វេលា។តួយ៉ាង ទោះជាកូនៗខំប្រឹងអង្វរយ៉ាងណា ក៏លោកយាយនៅតែមិនព្រមត្រឡប់ទៅរស់នៅជាមួយកូនៗនោះទេ ដោយផ្ដល់ហេតុផលថា ជីវិតក្នុងព្រៃមិនមានភាពរញ៉េរញ៉ៃដូចក្នុងក្រុងនោះទេ ដូច្នោះហើយទើបកូនឲ្យគាត់បានធ្វើអ្វីតាមដែលគាត់ចង់ធ្វើតែម្ដងសម្រាប់ជីវិតចុងក្រោយរបស់គាត់៕ប្រភព៖ reviewhints