ព្រឺក្បាលខ្ញាក ញ៉ាក់សាច់! អ្នកភូមិ នាំគ្នាផ្អើលឆោរឡោជាខ្លាំង ក្រោយខ្លាកំណាច វង្វេងចូលស្រុក ត្រូវចំណាយពេលយ៉ាងយូរទំរាំចាប់បាន (មានវីដេអូ)
ឥណ្ឌា ៖ ថ្មីៗនេះដែលមហាជនជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយ មានការប៉ះទង្គិចយ៉ាងខ្លាំងរវាងសត្វខ្លា និង មនុស្ស បន្ទាប់ពីកំណើននគរូបនីយកម្មកាន់តែមានភាពរីកចម្រើន ឯជម្រកធម្មជាតិសម្រាប់សត្វកាន់តែរួមតូចទៅៗ។ ជម្រកធម្មជាតិកាន់តែរួមតូចបែបនេះ ជាហេតុនាំឲ្យមានការវា យ ប្រ ហារ ពីសំណាក់សត្វខ្លាដ៏កាចសាហាវ មកកាន់មនុស្សកាន់តែមានការកើនឡើង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង សត្វខ្លាយ៉ាងធំមួយក្បាលនេះបានវង្វេងពីក្នុងព្រៃចូលមកកាន់ទីក្រុង Jalandhar រដ្ឋ Punjab
ហើយមើលទៅដូចជាវាមិនមែនតាមប្រម៉ា ញ់មនុស្សនោះទេ។ វាបានវង្វេងចូលទៅក្នុងភូមិអ្នកស្រុកដោយចៃដន្យ ហើយវាមានការភិតភ័យជាខ្លាំងពេលឃើញមនុស្សនៅជុំវិញខ្លួនវា។ យ៉ាងណាមិញ នៅក្នុងវីដេអូដែលថតបានដោយអ្នកនៅក្បែរនោះ យើងបានឃើញពីរបៀបដែលវាវា យ ប្រ ហា រមកលើមនុស្ស ហើយផ្លោះទៅលើរបងផ្ទះរបស់អ្នកភូមិ។ មនុស្សចំនួន៦នាក់ បានរងរបួសតែជាសំណាងល្អ មិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិត។ អ្នកភូមិមួយក្រុមបានឃើញវាលាក់ខ្លួននៅក្នុងអគារលំនៅដ្ឋានមួយ ហើយអ្នកភូមិទាំងនោះបានធ្វើឱ្យវាភ្ញាក់
ហើយវាក៏រត់ប្រាសទៅរកមនុស្សវិញ។ ដោយឡែក ក្នុងអំឡុងពេលនៃការហ៊ុមព័ទ្ធចាប់ខ្លានោះ គ្មានអ្នកភូមិណាម្នាក់រងរបួសធ្ងន់ធ្ងរទេ។ ពេលអាជ្ញាធរមានឱកាសបា ញ់ដោយប្រើថ្នាំសណ្ដំត្រូវ ខ្លានោះក៏ដួល ហើយចាប់វាបានដោយសុវត្ថិភាព។ នៅពេលវាសន្លប់អាជ្ញាធរ បានយកវាទៅដាក់ក្នុងទ្រុង ហើយយកទៅសួនសត្វដើម្បីធ្វើការត្រួតពិនិត្យ៕ប្រភព៖ reviewhints