ព្រឺក្បាលខ្ញាក! អ្នកទេសចរនាំគ្នារាំលើស្ពានកញ្ចក់ដល់រង្គើ ឯសន្ដិសុខម្នាក់ភ័យឡើងប៉ះសក់រួចស្រែកខ្លាំងៗថា…(មានវិដេអូ)
ចិន៖ កាលពីពេលថ្មីៗនេះ បើយោងតាមប្រភពវិដេអូមួយត្រូវបានគេចែកចាយ ដោយមានអ្នកទេសចរជនជាតិចិនមួយក្រុម បានបង្កភាពវឹកវរ ដោយនាំគ្នារាំលើស្ពានកញ្ចក់ដល់រង្គើ ដែលមានកម្ពស់ប្រមាណ១២០ម៉ែត្រពីដី។ ហេតុការណ៍នេះ បានកើតឡើងនៅឧទ្យានធម្មជាតិមួយកន្លែង ក្នុង
ទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ ដោយឡែកភ្លាមៗនោះក៏មានសន្ដិសុខម្នាក់ បានដើរចូលទៅក្បែរពួកគេ និងស្រែកទាំងមានអារម្មណ៍ភ័យព្រួយថា «បញ្ឈប់ការរាំភ្លាម! ស្ពាននឹងបាក់រលំឥឡូវហើយ»។
ជាក់ស្រតែងចំពោះរឿងរ៉ាវខាងលើនេះដែរ ត្រូវបានគេជឿជាក់ថា ស្ត្រីមួយក្រុមនោះ នាំគ្នារាំដើម្បីថតវីដេអូ បង្ហោះទៅលើបណ្ដាញសង្គមដ៏ពេញនិយមមួយគឺ Tik Tok៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖
ប្រភព we kh