ក្រុមអ្នកនេសាទរត់ជាន់ជើងគ្នាក្រោយប្រទះឃើញដង្កៀបចម្លែកមួយ មិនដែលឃើញទេពីមុនមក…

បរទេស៖បើយោងតាមThe Sun ប្រជា​នេសាទ​អង់គ្លេស​ម្នាក់បានឲ្យដឹងថា គាត់ពិជាស្រវាំងភ្នែកមែនទែនក្រោយពេលបានឃើញដង្កៀបក្តាមធំដល់ម្លឺង និយាយពីអាយុកាលវាវិញប្រមាណ៥០​ឆ្នាំ ហើយ​មាន​ទម្ងន់​ដល់​ទៅ8kgហើយមាន​ប្រវែង 90cm។
បើតាមសម្តីរបស់លោក Shaun Krijnen អាយុ​៤៦​ឆ្នាំ បានឲ្យដឹងថាគាត់បាន​ប្រទះឃើញ​ដង្កៀប​ប្រវែង 90cmនេះ ក្នុង​សំណាញ់​នេសាទ​តំបន់​សមុទ្រ​របស់ខ្លួន នា​តំបន់ Wales ចក្រភព​អង់គ្លេស​។

ក្រុម​អ្នកជំនាញ​បាន​ប៉ា​បន់​ស្មានថា ដង្កៀប​នេះ​ជា​របស់​បង្កង​ប៉ាក “​យក្ស​”
​ប្រជា​នេសាទ​រូបនេះបានបន្តថា ​ខ្ញុំមិនចង់ជឿទេថា មាន​ដង្កៀប​ធំ​ដល់​ទៅ​ប៉ុន​នោះឡើយ​”​។ ខ្ញុំ​ប្រកប​របរ​នេសាទ ២៣​ឆ្នាំ​មកហើយ ហើយ​ក៏​ធ្លាប់​ឃើញ​ដង្កៀប​ធំៗ​ច្រើន​ដែរ តែ​ពុំ​ដល់​ថ្នាក់​ធំ​បែប​នេះ​ទេ​។ វា​ប្រហែលជា​ស្តេច​បង្កង​ប៉ា​កនៅ​តំបន់​សមុទ្រ​ណាមួយហើយ។

ចំណែក​បណ្ឌិត Charlie Ellis អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ចិញ្ចឹម​បង្កង​ប៉ា​កនា​ប្រទេស​នេះវិញបានពោលថា ៖ “​បង្កង​ប៉ា​កមាន​ដង្កៀប​ទំហំ​ប៉ុន​នេះ គឺ​វា​មិនធម្មតា​ឡើយ​។ កាន់តែ​ភ្ញាក់ផ្អើល​ទៀត ព្រោះ​វា​ពុំ​ដែល​ជាប់​សំណាញ់​របស់​ប្រជា​នេសាទ​ម្តង​ណា​សោះ ច្រើន​ឆ្នាំ​កន្លងមកនេះ​។ តែពេលនេះបែរជាមកជាប់សំណាញ់របស់លោក Shaun Krijnen អាយុ​៤៦​ឆ្នាំនេះទៅវិញ។

Leave a Reply

Your email address will not be published. Required fields are marked *