ចប់បាត់! ទើបតែចេះបើកឡានថ្មីៗផង របងជញ្ជាំងផ្ទះប៉ុណ្ណឹងស៊ីផុយ ឡើងប៊ើងដូចក្រដាស…(មានវិដេអូស្តែងៗ)

ចិន៖ អាចចាត់ទុកថាជារឿងដ៏គួរឲ្យអាណិត និងអស់សំណើច ដែលនារីជនជាតិចិនម្នាក់ ទើបតែចេះបើកឡានថ្មីៗ ស៊យធំចូលចតខុសបច្ចេកទេស ក៏ជ្រុលទៅជល់ទម្លាយរបងជញ្ជាំងផ្ទះគេ បាក់បែកខ្ទេចខ្ទី និងរងរបួស។ ហេតុការណ៍នេះបានកើតឡើងរាងយូរឆ្នាំហើយដែលស្ថិតនៅប្លុកមួយកន្លែង ក្នុងទីក្រុង Xuanc

heng ខេត្ត Anhui ប្រទេសចិន។ បើយោងតាមប្រភពចុះផ្សាយ ពីសារព័ត៌មានចិន សៀងហៃអ៊ីស បានរាយការណ៍ឲ្យដឹងថា អ្នកបើកបររថយន្តបង្កហេតុខាងលើនេះ គឺជានារីម្នាក់ ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ និង

ត្រូវបានគេដឹងថា នាងទើបតែចេះបើកឡានថ្មីថ្មោង មិនទាន់ស្ទាត់ជំនាញនៅឡើយ ហើយនាងក៏ទើបតែទទួលបានអាជ្ញាប័ណ្ណបើកបរថ្មីៗនេះទៀត ទើបធ្វើឲ្យការយល់ដឹង ក៏ដូចជាការបញ្ជាយានយន្តរបស់នាងនៅមានកម្រិត រហូតបង្កឲ្យមានបញ្ហាបែបនេះកើតឡើង។ ជាក់ស្តែង តាមរយៈ

វីដេអូឃ្លីប ថតជាប់ដោយកាម៉េរាសុវត្ថិភាពនៅក្នុងថ្ងៃកើតហេតុនោះ គឺបានបង្ហាញយ៉ាងច្បាស់ ពីរថយន្តបង្កហេតុដែលបើកបរដោយនារីខាងលើនេះ ដែលគោលបំណងរបស់នាង គឺចង់ចូលចតនៅក្នុងចំណត ដែលមានគូសខ្សែបន្ទាត់យ៉ាងត្រឹមត្រូវនៅលើដី បែងចែកកន្លែងដាក់រថយន្ត។

ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែ ជាអ្នកបើកបរចំណូលថ្មី និងស្ទើរភ្លើងផងនោះ (ឬអាចនិយាយបានថា នាងពុំសូវចេះបើករយ៉ែ ឬជ្រេ ចូលទីតាំងណាមួយ) នារីខាងលើនេះ ក៏បានបើករថយន្តរបស់ខ្លួន ទៅបុកគូទរថយន្តអ្នកដទៃដែលនៅក្នុង

ចំណតទៅវិញ។ ភ្លាមៗនោះ ទំនងជានាងហាក់ភិតភ័យ នាងក៏បានព្យាយាមបើកថយក្រោយមកវិញ ប៉ុន្តែស៊យធំក៏ស្រាប់តែជ្រុលគូទទៅទម្លាយរបងជញ្ជាំងផ្ទះគេ ទាំងកំរោលបាក់បែកខ្ទេចខ្ទីតែម្តង។

បើទោះបីជាយ៉ាងណាក្តី ក្រោយកើតហេតុ នារីបង្កហេតុ ហើយក៏ជាជនរងគ្រោះខាងលើនេះ ត្រូវបានគេរាយការណ៍ថា នាងបានរងរបួសលើរាងកាយតិចតួចតែប៉ុណ្ណោះ និងខូចខាតរថយន្តអស់មួយចំនួនធំផងដែរ។

គួរឲ្យដឹងផងដែរថា ប្រភពពុំបានទម្លាយឲ្យដឹងទេថា មានការជួយអន្តរាគមន៍ ឬដោះស្រាយគ្នាយ៉ាងណា ជុំវិញនឹងករណីខូចខាតខាងលើនេះឡើយ ៕
ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព we kh

Leave a Reply

Your email address will not be published. Required fields are marked *