ព្រឺរោម! អ្នកទេសចរម្នាក់ ថតបានសត្វចម្លែកធំមួយផុសចេញពីទឹកដោយចៃដន្យ ត្រូវគេសង្ស័យថាជា…
បរទេស៖ កាលពីពេលថ្មីៗនេះផ្ទុះកក្រើកពេញបណ្តាញសង្គមក្រោយពីអ្នកទេសចរណ៍ម្នាក់ ឈ្មោះថា Steve Challice ដែលទៅកម្សាន្តនៅបឹង Loch Ness បានថតជាប់សត្វចម្លែកម្យ៉ាង ដែលមានទំហំធំ ដោយចៃដន្យក្រោយពី វាបង្ហាញខ្លួន ដោយផុសនៅលើទឹកបាន
មួយស្របក់។ យ៉ាងណាមិញនេះបើយោងតាមប្រភពបន្តបានអោយថាដំបូងឡើយ គាត់ពិតជាបានឃើញសត្វចម្លែកនោះពិតមែន ដោយគិតថាប្រហែលជាត្រីហើយ ប៉ុន្តែវាមានទំហំធំខ្លាំងណាស់ ដោយនៅពេលនោះ គាត់ទាញកាំមេរ៉ាថត វា
ស្ទើរតែមិនទាន់ដោយសារតែ វាផុសពីក្នុងទឹកក្រោយមកគាត់ បានបង្ហោះរូបមួយសន្លឹកនេះ ចូលក្នុងបណ្តាញសង្គម ក៏មានមហាជនជាច្រើននាក់ បានជជែកវែកញែកដោយមតិខ្លះនិយាយថា ជាប្រ
ភេទបិសាចយក្សក្នុងទឹក ដែលមានឈ្មោះថា Loch Nessនិង ខ្លះទៀតនិយាយថាជាត្រីទំហំធំខ្នាតយក្សទៅវិញ ធ្វើឲ្យរឿងនេះ បានក្លាយជាប្រធានបទក្តៅគគុក ក្នុងបណ្តាញសង្គមតែម្តង៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖
ប្រភព we kh