វាសនាមនុស្សមើលមិនឃើញមែន! បុរសម្នាក់នេះ ក្លាយជាសេដ្ឋីមួយពព្រិចភ្នែក បន្ទាប់ពីជីកបានរបស់ចម្លែកមួយមិនធ្លាប់ឃើញពីមុនទេ…

បទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពបរទេសបានចុះផ្សាយពីអ្នករុករករ៉ែម្នាក់ មានឈ្មោះថា សានីញូ ឡេហ្សឺ វ័យ៥២ឆ្នាំ បានក្លាយជាសេដ្ឋីមួយពព្រិចភ្នែក បន្ទាប់ពីគាត់ជីកបានត្បូង Tanzanite ដ៏ធំៗ២ដុំ ដែលមានទម្ងន់សរុបចូលគ្នាចំនួន

១៥គីឡូក្រាម។ ដោយឡែកក្រសួងរ៉ែប្រចាំប្រទេស បានប្រគល់ទឹកប្រាក់ជាមូលប្បទានប័ត្រ (សែក) ចំនួនប្រមាណ៣.៤លានដុល្លារអាមេរិកសម្រាប់

ទិញយកត្បូង Tanzanite ពណ៌ស្វាយងងឹតទាំងពីរ កាលពីថ្ងៃពុធទី២៤ ខែមិថុនាកន្លងទៅថ្មីៗនេះ។ គួរបញ្ចក់ផងដែរថាត្បូង Tanzanite ត្រូវបានគេរកឃើញតែនៅភាគខាងជើងនៃប្រទេសតង់សានីប៉ុណ្ណោះ ហើយត្រូវបានគេយកទៅធ្វើជាគ្រឿងអលង្ការ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *