លឺសម្លេងស្រែកហៅឲ្យជួយក្នុងព្រៃជ្រៅ ពេលរត់ទៅមើលស្រាប់តែឃើញ…(មានវិដេអូ)

បរទេស៖ ​កាលពីពេលថ្មីៗនេះ បើយោងតាមប្រភពវិដេអូមួយបានបង្ហោះនៅលើយូធូបមួយឈ្មោះ Ghost Quest TVពីសកម្មភាពបុរសពីរនាក់ ដែលជាអ្នកប្រម៉ាញ់វិញ្ញាណបានជួបហេតុការណ៍មួយ ដ៏គួរឲ្យព្រឺក្បាលមួយ។ យ៉ាងណាមិញវីដេអូដែលមានរយៈពេល៣១នាទីនោះ ត្រូវបានចែក

ចាយជាបន្តបន្ទាប់ក្រោយ វីដេអូត្រូវបានថតយ៉ាងលម្អិតពីសកម្មភាព ដែលបុរសទាំងពីរនាក់នោះ បានចូលក្នុងតំបន់មួយដែលមានព្រៃក្រាស់ ដោយនៅពេលដែលម្ចាស់ឆាណែលទាំងពីរនាក់នោះ មានម្នាក់បានឃើញស្រីមានសក់វែង ជាមួយកា

រស្លៀកពាក់រ៉ូបពណ៍ស ដែលដូចអ្វីដែលរូបគេបានឃើញនាង កាលពីប៉ុន្មានឆ្នាំមុន ផងដែរ។នៅពេលពួកគេចាប់ផ្តើមប្រើប្រាស់ប្រអប់វិញ្ញាណនោះ បន្ទាប់មកពួកគេក៏អាចចាប់បានសម្លេងមួយដែលមានលក្ខណៈស្រដៀងទៅនឹង ពាក្យ Help ដែលមាន

ន័យក្នុងភាសាខ្មែរថា «ជួយផង» ដែលបុរសទាំងពីរជឿថា ខ្មោចនោះពិតជា ចង់ទំនាក់ទំនងមកពួកគេមែន។ មិនទាន់បានប៉ុន្មានផង ប្រអប់វិញ្ញាណក៏ចាប់បានសម្លេងមួយទៀត ដែលលើកនេះដូចជាមនុស្សចាស់ស្រែកថា Be Gone ដែលមានន័យថា

ជាភាសាខ្មែរថា «ចេញទៅ»ក្នុងលក្ខណៈខឹងសម្បារយ៉ាងខ្លាំង។ គួររម្លឹកដែរថា ការបញ្ចេញមតិរបស់ទស្សិកជន ក៏មានអ្នកខ្លះធ្លាប់បានឃើញ ស្រីស្លៀករ៉ូបពណ៍ស នៅពេលយប់ឬ នៅពេលទៀបភ្លឺផងដែរ ប៉ុន្តែអ្នកខ្លះទៀត ក៏មិនដែលបានឃើញអ្វី នៅទីនេះដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

ប្រភព we kh

Leave a Reply

Your email address will not be published. Required fields are marked *