ញាក់សាច់! បុរសម្នាក់ ហែលទឹកក្បែរត្រីឆ្លាមយក្សគ្មានញញើត ឃើញហើយស្រៀវណាស់…(មានវិដេអូស្តែងៗ)

បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូមួយបង្ហាញពីសកម្មភាពបុរសដ៏ក្លាហានម្នាក់ ដែលហែលទឹកនៅជិតនៅក្បែរត្រីឆ្លាមដ៏ធំមួយ ដែលមានប្រហែលជា៦មែ៉ត្រ ដែលមើលទៅគាត់ហាក់បីជា មិនមានភ័យខ្លាចអីបន្តិចទាល់តែសោះ។ ជាក់ស្តែងត្រីឆ្លាមមួយក្បាល

នោះ ហែលមកកាត់បុរសនោះ ដោយមិនចាប់អារម្មណ៍ នឹងការវាយគាត់តែសោះ ដោយអ្នកជំនាញ បាននិយាយថាឆ្លាមមួយក្បាលនេះ គឺជាឆ្លាមឈ្មោះ Basking shark វាមិនដែលបង្កគ្រោះថ្នាក់ចំពោះមនុស្សឡើយ គ្រាន់តែវា

មានរូបរាងនិង មាត់ធំ ដែលមើលទៅគួរឲ្យខ្លាចតែប៉ុណ្ណោះ។ ឯលទ្ធផលចុងក្រោយខាងអាជ្ញាធរនៅតំបន់នោះ បានហាមម្តងហើយម្តងទៀត ចំពោះការហែលទឹកលេងនៅក្បែរត្រីឆ្លាមនៅតំបន់នោះ ព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖


ប្រភព we kh

Leave a Reply

Your email address will not be published. Required fields are marked *