ព្រឺក្បាលខ្ញាក ឃើញអណ្ដើកស្លូតៗ ខំរកថើបមួយខ្សឺត លទ្ធផលហួសការគិត…(មានវិដេអូ)

បរទេស៖ នេះបើយោងតាមប្រភពវិដេអូមួយពីសកម្មភាពបុរសម្នាក់ដែលមានឈ្មោះថា ម៉ៃ ហ្គេនឡេ វ័យ២៨ឆ្នាំ មកពីរដ្ឋ Massachusetts ត្រូវបានអណ្ដើកមួយក្បាលខាំមាត់ នៅពេលដែលលោកព្យាយាមថើបវា។ យ៉ាងណាមិញនេះបើយោងតាម​ប្រភពព័ត៌មានបានឲ្យដឹងថា

នៅថ្ងៃនោះ លោក ម៉ៃ បានទៅស្ទូចត្រីនៅបឹងមួយ ជាមួយនឹងមិត្តភក្ដិរបស់លោកម្នាក់ ឈ្មោះថា ម៉ាត វ័យ២៨ឆ្នាំដូចគ្នា។ កំឡុងពេលកំពុងស្ទូចត្រី លោក ម៉ៃ បានប្រទះឃើញអណ្ដើកមួយក្បាល ដែលមានទម្ងន់ប្រមាណ១០

គីឡូក្រាម ហើយលោកក៏បានចាប់លើកវាមកដាក់លើគោក។ ដោយគាត់ថាវាស្លូត មិនប្រយ័ត្នក៏អោនថើបវាមួយ ស្រាប់តែខាំមាត់គាត់មួយទំហឹង ដែលធ្វើឲ្យលោកភ័យស្លន់ស្លោរងាកចេញ ដោយភាពឈឺចាប់ តែហាក់ពុំធ្ងន់ធ្ងរទេ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

ប្រភព we kh

Leave a Reply

Your email address will not be published. Required fields are marked *