បុរសម្នាក់ទៅកំសាន្តសួនសត្វបានយកដៃរបស់ខ្លួនទៅចាប់ចំណីឲ្យខ្លាស៊ី ជាអកុសលត្រូវខ្លាខំស៊ីជិតដាច់ដៃ…(មានវីដេអូ)
បរទេស៖ បើយោងតាមសម្តីរបស់អ្នកកាសែត Shanghaiistបានឲ្យដឹងថាក្នុងទ្រុងនោះមានផ្ទុកទៅដោយសត្វសាហាវៗជាហេតុទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងមហាជនចៃដន្យអីបុរសម្នាក់គាត់បានប្រើដៃលូកចូលក្នុងទ្រុងដើម្បីចាប់ចំណីឲ្យខ្លាស៊ី ដែលនេះជាបំរាមរបស់គេ “កុំឲ្យប្រើដៃទទេកាន់ចំណីឲ្យសត្វស៊ី”។
ព្រោះតែសត្វនោះគួរឲ្យចាប់អារម្មណ៍ស្រាប់តែបុរសចំណាស់ម្នាក់បានសម្រេចចិត្ត ពុំគ្រាន់តែឈរមើលប៉ុណ្ណោះទេ ថែមទាំងឲ្យចំណីខ្លាស៊ីទៀត។
ក្រឡែកមកមើលវីដេអូបានបង្ហាញឲ្យឃើញថាបុរសម្នាក់នោះពិតជាលូកដៃចូលទ្រុងរបស់ខ្លា២ក្បាលពិតមែន គឺដើម្បីឲ្យចំណីរបស់វាស៊ី។
ទើបធ្វើឲ្យមានគ្រោះថ្នាក់ត្រូវខ្លាត្របាក់ជាប់ដៃស្តាំរបស់គាត់ ពុំព្រមលែង ទោះបីមានមនុស្សយកវាយវាក៏ដោយ។
ដោយហេតុស្លន់ស្លោពេកបុរសនោះក៏សន្លប់បាត់ស្មារតី រមៀលដួលលើដី គ្រាដែលខ្លានេះ “ព្រលែង” មាត់ចេញ។ពេលនេះបុរសវ័យចំណាស់នោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ គេនៅពុំទាន់ដឹងពីស្ថានភាពរបស់គាត់នៅឡើយទេ។