ព្រឺឆ្អឹងខ្នងខ្ញាក ក្មេងប្រុសអាយុត្រឹមតែ ៨ ឆ្នាំ សុខចិត្ត ដាក់សុនខលើស្មាតាមខ្លួនដើរទៅសាលារៀនចម្ងាយ១០គីឡូម៉ែត្រ ដោយសារតែ…

បរទេស ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំជួលចិត្តជាខ្លាំងដោយ រឿងរ៉ាវលាក់បាំងនៅពីក្រោយក្មេងៗក្នុងប្រទេសចិន កំពុងតែក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរមួយ ដោយសំដៅទៅលើកុមារ ដែលត្រូវបានទុកចោល នៅតំបន់ជនបទនៃប្រទេស ខណៈដែលឪពុកម្តាយរបស់ពួកគេ បានចាកចេញអស់ រយៈពេលជាយូរ ដើម្បីទៅធ្វើការនៅក្នុងទីក្រុង។ជាក់ស្តែង ក្មេងៗទាំងនេះ ជាធម្មតាត្រូវបានទុកឱ្យសាច់ញាតិ ឬគ្រួសារមិត្តភក្តិ ជួយមើលថែឲ្យ នៅតាមជនបទ។ តែកុមារទាំងនេះ ភាគច្រើនបានចាកចេញទៅរស់នៅ ហើយមើលថែខ្លួនដោយខ្លួនឯង ខណៈដែលសាច់ញាតិរបស់ពួកគេ តែងតែផ្តល់អាហារ

ឲ្យពួកគេបានតែមួយពេលប៉ុណ្ណោះ ក្នុងមួយថ្ងៃដើម្បីបរិភោគ។ក្នុងនោះដែរ ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ មានឈ្មោះហៅក្រៅថា Niu Niu គឺជាក្មេងម្នាក់ក្នុងចំណោមក្មេងរាប់លាននាក់ នៅក្នុងប្រទេសចិន។ គេជាសិស្សឆ្នាំទី ២ នៅសាលាបឋមសិក្សាមួយ នៅតំបន់ Dasanjia ទីក្រុង Beipiao ខេត្ត Liaoning ។ នៅពេលគេមានអាយុ ៣ឆ្នាំ ម្តាយរបស់គេបានវិលត្រឡប់មករស់នៅជាមួយគ្រួសារ របស់គាត់វិញ ដោយសារតែគាត់មានជំងឺឆ្កួតជ្រូក ឪពុករបស់គេបានធ្វើការនៅក្នុងទីក្រុង ហើយមិនវិលត្រឡប់មកវិញអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់បច្ចុប្បន្ន។ Niu Niu ត្រូវរស់នៅក្រោមការមើលថែរបស់ជីដូនជីតារបស់គេ ប៉ុន្តែថ្មីៗនេះ

ជីដូនរបស់គេ បានលាចាកលោកទៅ ដោយបន្សល់ទុកនូវជីតាជាអ្នកថែរក្សាតែម្នាក់ឯង។ដោយឡែក Niu Niu បានដើរចម្ងាយផ្លូវ ១០គីឡូម៉ែត្រ ដើម្បីទៅសាលាជារៀងរាល់ថ្ងៃ ប៉ុន្តែមិនធ្វើដំណើរតែម្នាក់ឯងទេ ព្រោះគេត្រូវបានអមដំណើរដោយមិត្តល្អបំផុតរបស់គេម្នាក់ផង។ Niu Niu មិនអាចទុកឆ្កែមានផ្ទៃពោះរបស់គេនៅផ្ទះ ដែលគ្មាននរណាម្នាក់មើលថែវាបានទេ ដូច្នេះគេសម្រេចចិត្តនាំសត្វចិញ្ចឹមរបស់គេទៅសាលារៀនជាមួយ។តួយ៉ាង​ Niu Niu ត្រូវត្រៀមចិត្តទុកជាមុន ចាប់តាំងពីជីដូនរបស់គេបានស្ល​ាប់ ហើយគេតែងតែយំនៅពាក់កណ្តាលអធ្រាត្រ

នៅពេលដែលគិតថា គេត្រូវបាត់បង់មនុស្សជាទីស្រលាញ់។ ជីតានិងសត្វឆ្កែរបស់គេ គឺត្រូវអង្គុយក្បែរគេ ហើយលួងលោមគេរហូតដល់គេគេងលក់។ Niu Niu ដាក់អាហារកញ្ចប់ នៅមុខរូបថតស ព ជីដូនរបស់គេជាតង្វាយ ប៉ុន្តែជីតារបស់គេបានជំរុញឱ្យគេរក្សាទុក អាហារកញ្ចប់នោះ សម្រាប់ខ្លួនគេ ព្រោះនោះជាអ្វីដែលជីដូនរបស់គេចង់ឃើញ។យ៉ាងណាមិញ Niu Niu ត្រលប់ពីសាលាមកផ្ទះ ទៅរកអាហារហូបដោយសុភាពរាបសា ហើយបន្ទាប់មក គេក៏ធ្វើកិច្ចការរបស់គេ។ ជីតារបស់គេមានបំណុលច្រើន ដោយសារការព្យាបាលជីដូនកាលនៅមានជីវិត។ Niu Niu គឺជាសិស្សដែលឧស្សាហ៍ព្យាយាមម្នាក់

នៅពេលដែលគេធ្វើកិច្ចការផ្ទះ គេតែងឆ្លៀតបញ្ចប់ការងារសាលារបស់គេ នៅចន្លោះពេលនោះតែម្តង។យ៉ាងណាមិញ នៅពេលគេបានដើរឆ្លងកាត់ផ្នូរជីដូនរបស់គេ នៅតាមផ្លូវទៅសាលារៀន គេមិនដែលរំលង ក្នុងគោរពគាត់រាល់ថ្ងៃនោះទេ។ បំណងប្រាថ្នាតែមួយគត់របស់គេ គឺបួងសួងឱ្យឪពុកម្តាយរបស់គេត្រលប់មកផ្ទះវិញ ដូច្នេះគេមិនចាំបាច់នៅម្នាក់ឯងទេ ហើយជីតារបស់គេអាចសម្រាកបានខ្លះ៕ ប្រភព ៖ reviewhints

Leave a Reply

Your email address will not be published. Required fields are marked *