អ្នកភូមិបានឮសម្លេងចម្លែកចេញពីធុមសំរាម ពេលចូលទៅមើលជិតៗព្រឺរោមខ្ញាក

ថៃ៖ នៅវេលាម៉ោង០៩.០០នាទីព្រឹក ថ្ងៃទី៨  ប៉ូលីសស្រុកឆាងភឿក ខេត្តឈៀងម៉ៃ បានទទួលរាយការណ៍មកថាជួបក្មេងទារកត្រូវបានគេយកមកចោលនៅបរិវេណជាប់នឹងផ្ទះអ្នកភូមិ ផ្លូវលេខ១២ សុខក្សេម តំបន់សុថេប ស្រុកមឿង ខេត្តឈៀងម៉ៃ ដោយក្មេងនៅមានជីវិតនិងមានទងផ្ចិតជាប់និងផ្ចិតទៀតផង ក្រោយពីបានទទួលបានដំណឹងក្រុមអាជ្ញាធរជួយសង្គ្រោះនិងអាជ្ញាធរដែលពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ អ្នកភូមិមួយក្រុមកំពុងតែឈរចោមរោមមើលនៅបរិវេណខាងលើ ប្រទះឃើញក្មេងទារកមានកន្សែងរុំខ្លួនហើយដាក់នៅក្នុងកាតាប ត្រូវគេយកមកចោលនៅក្បែរធុងសំរាម ជាភេទស្រី ក្មេងនៅមានដង្ហើមប៉ុន្ដែមានអាការហត់ ពីព្រោះទើបតែកើតមកថ្មីៗហើយឃើញមានទងផ្ចិតជាប់និងផ្ចិតរបស់ក្មេងទៀតផង ដោយគេគិតថាក្មេងនៅមិនទាន់បានបៅដោះម្ដាយនៅឡើយទេ មន្ត្រីប៉ូលីសបានធ្វើការកំណត់ហេតុព្រមទាំងប្រគល់ឲ្យក្រុមអាជ្ញាធរជួយសង្គ្រោះយកក្មេងទៅព្យាបាលនៅមន្ទីពេទ្យ “ឡានណា”។

បន្ទាប់ពីសួរសាក្សីនៅកន្លែងកើតហេតុជាបឋមបានឲ្យដឹងថា នាព្រឹកថ្ងៃនេះខណៈពេលដែលកំពុងបើកបររថយន្ដនៅបរិវេណខាងលើ បានឮសម្លេងរបស់ទារក ដោយភាពងឿងឆ្ងល់ទើបចតរថយន្ដចុះរកមើលក៏ប្រទះឃើញក្មេងទារកត្រូវដែលគេយកមកចោល សាក្សីដែលបានឃើញបានតេទូរស័ព្ទទៅប៉ូលីសដែលពាក់ព័ន្ធដើម្បីឲ្យមកត្រួតពិនិត្យជាបន្ទាន់ ព្រោះនៅវេលានោះមានភ្លៀងរលឹមស្រិចៗអាចនឹងធ្វើឲ្យក្មេងមិនស្រួលខ្លួន បន្ទាប់ពីនោះអាជ្ញាធរបានចុះមកធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុភ្លាមៗ។

ទោះជាយ៉ាងណា ពីហេតុការណ៍ដែលបានកើតឡើង អាជ្ញាធរបានសន្និដ្ឋានថាក្មេងទារកដែលត្រូវគេយកមកចោលអាចជាថ្វីដៃរបស់ម្ដាយចិត្តយក្ស មានផ្ទៃពោះខណៈដែលមិនទាន់ចង់បាន ពេលកើតចេញមកក៏យកមកចោលនៅក្បែរផ្លូវ តែសំណាងល្អដែលបានគេមកជួបប្រទះទាន់ពេល បើសិនជាយឺតយ៉ាវជាងនេះបន្តិចឬមិនមានអ្នកណាមកឃើញ ក្មេងអាចនឹងស្លាប់បាត់បង់ជីវិតបាន។ អាជ្ញាធរបានស៊ើបអង្កេតនៅកន្លែងខាងលើដើម្បីតាមចាប់ខ្លួនជនបង្កហេតុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ចំណែកក្មេងទារកពេលនេះមានសុវត្ថិភាពល្អហើយ ភេទស្រី អាយុមិនលើសពី ២៤ម៉ោង ទម្ងន់ប្រមាណ ៣,២២៥ក្រាម មុខមាត់គួរឲ្យស្រលាញ់ ពីរនាក់ស្វាមីនិងភរិយាដែលបានជួបប្រទះទារកក៏បានមកសួរសុខទុក្ខផងដែរ ខាងមន្ទីពេទ្យបានដាក់ឈ្មោះឲ្យថានាង “ណានហ្វា” ។

Leave a Reply

Your email address will not be published. Required fields are marked *