មិនជឿកុំប្រមាថ! បុរសម្នាក់ បានប្រាប់នូវរឿងរ៉ាវដ៏រន្ធត់មួយចំពោះការបោះតង់ដេកក្នុងព្រៃ អានហើយព្រឺក្បាលខ្ញាក់

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយ កាលពីពេលថ្មីៗនេះ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ បុរសម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ ខ្លា ខ្មៅ បានចែករំលែកបទពិសោធន៏ផ្ទាល់របស់ខ្លួន ក្រោយពេលគាត់បានធ្វើដំណើរកម្សាន្ដ ចូលទៅកាន់ព្រៃជ្រៅ នៅក្នុងប្រទេសកម្ពុជារបស់យើង ក៏បានជួបប្រទះរឿងរ៉ាវដ៏សែនព្រឺឆ្អឹងខ្នង រហូតដល់ទៅ២លើកឯណោះ។ជាក់ស្តែង ម្ចាស់គណនីខាងលើ បានសរសេររៀបរាប់ប្រាប់ឱ្យដឹង ពីដំណើរសាច់រឿងមួយនេះថា៖ »ខ្ញុំជាមនុស្ស ដែលស្រលាញ់ នឹងចូលចិត្តដំណើរកម្សាន្ដចូលព្រៃបំផុត ប៉ុន្ដែពេលនេះអន់ចង់ហើយ។ ខាងក្រោមនេះ ជារឿងរ៉ាវដែលធ្លាប់បានជួប៖ -បើនិយាយអោយត្រង់ទៅ ខ្ញុំមិនដែលជឿរឿងខ្មោច ឬព្រាយបិសាចអីទេ។-លើកទី១ ដែលខ្ញុំទៅដល់ទឹកដីជីផាត នឹងអារ៉ែង ដែលពេលនោះខ្ញុំធ្វើដំណើរកាត់ក្នុងព្រៃ រយៈពេល ១៦ម៉ោងគត់ ក្នុងរយៈចម្ងាយដី ៤០គីឡូម៉ែត្រ។ការដែលធ្វើដំណើរយូរបែបនេះ

មកពីស្ថានភាពផ្លូវក្នុងព្រៃលំបាកពេក។ ពួកខ្ញុំបានឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់ រហូតដល់ម៉ោង ១២ រំលងអាទ្រាធ ក៏ជាប់នៅទួលមួយ ដែលពោពេញ គ្របដំណប់ដោយព្រៃក្រាសឃ្មឹក គ្នាខ្ញុំខ្លះ បានឃើញរូបភាពខុសៗគ្នា អ្នកខ្លះលឺសម្លេងមនុស្សថ្ងូរ អ្នកខ្លះលឺសម្លេងគ្នាឯងហៅ ស្របពេលម្នាក់ៗ នៅកន្លែងដាច់ពីគ្នា អ្នកខ្លះជិះដាច់ហ្វូរ អ្នកខ្លះមកកេះខ្នង អ្នកខ្លះឃើញភ្លើងហោះ ឯចំណែកខ្ញុំខុសគេ គឺធាក់ទម្លាក់ពីលើម៉ូតូតែម្ដង។ (ចាប់តាំងពីពេលនោះមកខ្ញុំក៏មានអារម្មណ៍ថាជឿខ្លះ)។ក្រោយមក ខ្ញុំបានធ្វើដំណើរទៅកាន់ព្រៃគីរីរម្យ មួយកន្លែងដែលជ្រៅគួរសម ផុតពីកន្លែងដែលមានមនុស្សអ៊ូអរ។-ខ្ញុំទៅចំនួន២លើក លើកទី១ មាន៤នាក់ ក្នុងនោះមានមិត្តខ្ញុំម្នាក់ គឺ Vai Vy ដែលគ្រប់គ្នាបានស្គាល់ឈ្មោះ Nick name របស់គាត់គឺ វ៉ៃសិ ច


គាត់បានឃើញមនុស្សឈរនៅក្បែតង់។ តែខ្ញុំមិនចាប់អារម្មណ៍ទេ ខ្ញុំបានបន្ទោសគាត់ថា ចេះតែរវើរវាយ។ -លើកទី២ ថ្ងៃសៅរ៍ ៧កើត ខែផល្លូន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ខ្ញុំបានទៅម្ដងទៀត តែម្ដងនេះ ខ្ញុំទៅតែ២នាក់ មិត្តភក្ដិខ្ញុំម្នាក់ គឺ Som Nang យប់ជ្រៅរំលងអាទ្រាធ អាកាសធាតុកាន់តែត្រជាក់ ម្នាក់ៗ ក៏ចូលត់ងរៀងខ្លួនដូចដែលមានក្នុងរូប Post នេះ។ស្រាប់តែយប់ឡើង ខ្ញុំឃើញភ្លើងហោះឡើងភ្លឺចែសពេញព្រៃ ខ្ញុំគិតថា ព្រឹកឡើងភ្លឺហើយ តែមិនចាប់អារម្មណ៍ ព្រោះភ្នែកនៅងងុយនៅឡើយ ក៏ដេកទៅវិញ មួយសន្ទុះក្រោយមក ក៏បើកភ្នែកម្ដងទៀត ស្រាប់តែងងឹតឈឹង ដឹងអីនៅយប់សោះ (ម៉ោង ២រំលងអាទ្រាធ) នៅតែមិនខ្វល់ ក៏ដេកទៅវិញ លុះព្រឹកឡើង សំណាង គាត់សួរខ្ញុំថា បងអត់គេងទេអី បានជាយប់មិញ

ខ្ញុំឃើញអង្គុយអាំងភ្លើង ក្រោយមកក៏មកអង្គុយក្បែតង់ខ្ញុំ ស្រាប់តែខ្ញុំភ្ញាក់ព្រឺត ខ្ញុំក៏និយាយថា ខ្ញុំគេងរហូតតើ អត់មានចេញពីតង់ទេ ដល់ពេល ដឹងរឿងបែបនេះ ម្នាក់ៗ ចង់ស្លរអាចម៍។(ស្ដែងត្រង់ថា រាល់ដង ដាក់បាយសែន ឬនំសែន ព្រឹកឡើងនៅដដែល តែកន្លែងនេះ គឺសែនបាយ បាត់បាយ សែននំ បាត់នំ ព្រឹកឡើងនៅសល់តែសំបកទេ) អ្វីដែលខ្ញុំបានរៀបរាប់ខាងលើនេះ គឺជាពាក្យពិត បើដាក់ចិត្តថាចូលព្រៃ ត្រូវត្រៀមចិត្តនឹងទទួលយករឿងគ្រប់យ៉ាង ទាំងគ្រោះថ្នាក់ នឹងពួកអមនុស្ស រឿងរាវក្នុងព្រៃមានច្រើនណាស់។ បើមិនជឿសូមកុំប្រមាថ ហាមចម្លងយកទៅបន្លាចក្មេង បើអ្នកមិនធ្លាប់បានជួបនូវរឿងរាវទាំងនេះ»។ប្រភព៖ reviewhints

Leave a Reply

Your email address will not be published. Required fields are marked *