ចូលឡានប្រុងនឹងបើក ស្រាប់តែដាក់ជើងជាន់ចំសត្វពស់ ដែលកំពុងសង្ងំក្នុងឡានទៅវិញ…ឡើងព្រឺសម្បុរតែម្តង!! (មានវីដេអូ)

ហ្វេសប៊ុក៖ ថ្មីៗនេះ មានករណីបុរសម្នាក់ប្រទះឃើញសត្វពស់មួយក្បាល់ ខណៈបុរសរូបនេះ ចូលរថយន្តទំនើបប្រុងនឹងបើកចេញទៅក្រៅ ស្រាប់តែដាក់ជើងជាន់ចំ លើសត្វពស់មួយក្បាល ដែលកំពុងសង្ងំក្នុងរថយន្តសេរីទំនើបមួយនេះ ក្បែរកន្លែងជាន់ប្រាំងរបស់អ្នកបើក។

តាមរយៈវីដេអូ ដែលបង្ហោះឡើងដោយគណនីមួយឈ្មោះ “Sambath Chhay” គេឃើញមានបុរសម្នាក់បានអោនចាប់ពស់នេះ ចេញពីរថយន្ត ដែលធ្វើឲ្យអ្នកទស្សនាភាគច្រើនជាស្រ្តី សម្តែងការភ័យខ្លាច ប្រសិនបើករណីនេះ កើតឡើងចំពួកគាត់វិញ មិនដឹងទៅជាយ៉ាងណា។

ដូច្នេះ សូមបងប្អូនលើបណ្តាញសង្គមទាំងអស់ ជួយចែករំលែកព័ត៌មាន ដើម្បីឲ្យបានប្រុងប្រយ័ត្នគ្រប់គ្នាផង ជាពិសេសរដូវភ្លៀងធ្លាក់ចូលមកដល់ សត្វអសិរពិស តែងតែរកកន្លែងពួនសង្ងំ៕ អត្ថបទ៖ Khmer5 News

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *