ក្អួតក៏លែងចេញដែរ ទិដ្ឋភាពដ៏គួរឲ្យខ្ពើមរអើម ខណៈបរិភោគអាហារក្បែរកន្លែងមានសត្វកន្លាតជាច្រើន!!
បរទេស៖ ជាធម្មតានណាៗ ក៏ចូលចិត្តទទួលទាន នំចំណី អាហារឆ្ងាញ់ៗ ក្នុងដំណើរទេសចរណ៍ទៅកាន់បណ្តាលប្រទេសនៅប៉ែកអាស៊ីម្តងៗ។ ម្លូបដែលមានរសជាតិដើម តែងតែមានតម្លៃថ្លៃសម្រាប់អាហារ ឬចំណីមួយចំនួន ប៉ុន្តែសម្រាប់អាហារតាមចញ្ចើមផ្លូវ ប្រាកដណាស់ វាពិតជាមានតម្លៃថោកសមរម្យសម្រាប់អ្នកមធ្យម និងអ្នកគ្មានលុយច្រើន។
ភ្ញៀវទេសចរណ៍ភាគច្រើន ចូលតាមស្វែងរកអាហារដែលតាមចញ្ចើមផ្លូវ ដែលមានរទេសរុញ និងតូបលក់តូចៗនៅសងខាងផ្លូវ ព្រោះពួកគេដឹងថាអាហារទាំងនោះមានរសជាតិឆ្ញាញ់ មានតម្លៃថោក និងងាយរកទទួលទានបានភ្លាមៗ។ ទោះជាយ៉ាងណាសម្រាប់ស្ត្រីជនជាតិថៃម្នាក់នេះ បែរជាបង្ហោះរូបភាព ដែលនាំឲ្យអ្នកទេសចរណ៍ខ្ពើមរអើមទៅវិញ។
នៅលើគណនីបណ្តាញសង្គមរបស់អ្នកនាង Kapong Pang បានបង្ហោះរៀបរាប់ថា៖ “សុំទោសដែលប្រើភាសាមិនសមរម្យ!! ពេលខ្ញុំកំពុងបរិភោគគុយទាវ ដ៏ឆ្ងុយឆ្ងាញ់ ស្រាប់តែ ក្រលែកឃើញ ហ្វូងសត្វកន្លាត និងកណ្តុរ ចេញពីបំពង់ទុយោទឹកលូរ គួរឲ្យខ្ពើមរអើមណាស់ ប៉ុន្តែពេលនោះខ្ញុំពិតជាឃ្លានណាស់។”
ពេលកំពុងបរិភោគអាហារ ដែលខ្ញុំចូលចិត្តនៅតាមតូប លើដងផ្លូវ នាងស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានប្រទះឃើញសត្វកន្លាត រាប់រយក្បាល វាចេញមក ស្ទើរគ្រាប់ទីកន្លែង។ នាងពិតជាខ្ពើមរអើមខ្លាំងណាស់ ប៉ុន្តែខណៈនោះនាងកំពុងឃ្លានខ្លាំងពេក ទីបំផុត ក៏បង្ខំចិត្តបន្តញាុំ បង្ហើយគុយទាវរបស់នាង ជាមួយទិដ្ឋភាពទាំងនេះទៅ។
អ្នកនាង Kapong Pang បានបន្ថែមទៀតថា៖ “សំខាន់ខ្ញុំឃ្លាន ខ្ញុំញាុំទាំងដូច្នេះ!! នណាទៅខ្វល់ នណាដឹង!! ខ្ញុំញាុំផង មើលហ្វូងសត្វកន្លាតផង តើឆ្ងាញ់ប៉ុន្មានណា?? វាពិតជាឆ្ងាញ់ណាស់!!”
បើយោងតាមអ្នកនាង Kapong Pang បានបញ្ជាក់ថា៖ នាងប្រាកដណាស់ អាហារក្នុងតូបលក់គុយទាវ មិនបានប៉ះពាល់ ឬពាក់ពន្ធនឹងហ្វូងកន្លាតនេះទេ។ ពោលគឺ គុយទាវដែលនាងបរិភោគពុំមានពាក់ពន្ធជាមួយសត្វទាំងនេះទេ។ ហើយនាងនៅតែគាំទ្រតូបលក់គុយទាវនេះដដែល ហើយជាលើកដំបូងហើយដែលនាងបានឃើញទិដ្ឋភាពបែបនេះ៕ អត្ថបទ៖ Khmer5 News