ភ្ញាក់ផ្អើល!! សពក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ក្រោកពីក្តារមឈូសមកសុំទឹក១កែវ មុនពេលរៀបចំពិធីបុណ្យសពបន្តិច!!
បរទេស៖ សពKelvin Santos អាយុ២ឆ្នាំធ្វើអោយមនុស្សរាល់គ្នានៅតែមានការងឿងឆ្ងល់មកទល់ថ្ងៃនេះ។ ក្រឡេកមើលអតីតកាលក្នុងឆ្នាំ២០១២ របាយការណ៍មន្ទីរពេទ្យបញ្ជាក់យ៉ាងច្បាស់ថាKelvinបានស្លាប់បាត់ទៅហើយ។ ប៉ុន្តែកំឡុងពេលរៀបចំពិធីបុណ្យសពអោយKelvin ស្រាប់តែគេងើបក្រោកពីមឈូសហើយសុំទឹកមួយកែវពីប៉ារបស់គេ។ តាមមើលនេះបញ្ជាក់ថាគេទទួលរងក្តីឈឺចាប់ពីជម្ងឺសួតយ៉ាងខ្លាំងពេលសម្រាកនៅមន្ទីរពេទ្យBelemភាគខាងជើងប្រទេសប្រេស៊ីល។ ឪពុករបស់Kelvinមានការរន្ធត់ចិត្តក្រៃលែងចំពោះការស្លាប់របស់កូនប្រុស។
ខណៈកំពុងរៀបចំបុណ្យសពអោយKelvin ឪពុករបស់គេយំរៀបរាប់ថា៖ ” កូនប្រុសសម្លាញ់! ឆាប់ក្រោកមកនិយាយជាមួយប៉ាមកកូន! ” ។ រំពេចក្រោយមកក្មេងប្រុសក្រោកអង្គុយក្នុងក្តារមឈូសហើយនិយាយ៖ ” ប៉ា! កូនសុំទឹកញ៉ាំ “។ អ្នករាល់គ្នាមានការតក់ស្លុតនិងរំភើបជាខ្លាំង។ តែបន្ទាប់ពីKelvinក្រេបផឹកទឹកអស់មួយកែវ គេក៏ផ្តេកខ្លួនក្នុងក្តារមឈូសវិញហើយស្លាប់ម្តងទៀត។
Antonio Santos ឪពុករបស់Kelvinនិយាយថា៖ ” អ្នករាល់គ្នាក្នុងពិធីផ្តើមស្រែកឡើង ហើយយើងស្ទើរតែមិនជឿនិងភ្នែកទាំងគូ ។ យើងគិតថាអព្ភូតហេតុដ៏ល្អអស្ចារ្យនិងកើតមានចំពោះកូនប្រុស ហើយគេនិងមានជីវិតរស់ឡើងវិញ។ ក្រោយពីផឹកទឹកអស់Kelvinដេកទៅវិញដូចមុន ហើយយើងមិនអាចដាស់គេអោយភ្ញាក់ឡើងវិញទេគឺគេបានស្លាប់ទៅវិញម្តងទៀត។ ភ្លាមនោះយើងប្រញាប់បញ្ជូនKelvinទៅមន្ទីរពេទ្យម្តងទៀត ហើយក្រុមគ្រូពេទ្យក៏នៅតែបញ្ជាក់ថាគេបានស្លាប់ម្តងទៀតហើយ “។
លោកAntonio Santos បានដាក់ពាក្យបណ្តឹងក្នុងករណីកូនប្រុសរងគ្រោះរបស់ខ្លួនទទួលរងការព្យាបាលខុសបច្ចេកទេស ហើយក្រុមប៉ូលីសក៏កំពុងបើកការស៊ើបអង្កេតចំពោះរឿងនេះដែរ។ គាត់បន្ថែមថា៖ ” ក្រោយ១៥នាទីពេលយកKelvinចេញពីបន្ទប់សង្គ្រោះ ក្រុមគ្រូពេទ្យចេញមកហើយប្រាប់ខ្ញុំថាកូនខ្ញុំត្រូវស្លាប់ហើយពួកគេក៏អោបខ្ញុំ។ ប្រហែលជាពួកគេពិនិត្យពិច័យកូនខ្ញុំមិនបានត្រឹមត្រូវមុននិងអោយពួកយើងយកKelvinទៅធ្វើពិធីបុណ្យសព។ តើមនុស្សស្លាប់ឯណាអាចក្រោកនិយាយបាន។ ខ្ញុំគ្រាន់តែចង់ស្វែងរកការពិតនេះអោយឃើញប៉ុណ្ណោះ “៕ អត្ថបទ៖ Khmer5 News