គ្រូក្បាច់គុនកុងហ្វូ អាម៉ាស់មុខយ៉ាងខ្លាំង ក្រោមដៃអ្នកប្រដាល់សកលត្រឹមតែ ៧វិនាទី!! (មានវីដេអូ)
បរទេស៖ វីដេអូនៃការប្រកួតរវាងគ្រូកុងហ្វូនិងអ្នកប្រដាល់សកលនេះត្រូវបានបង្ហាញក្នុងបណ្តាញអ៊ីនធឺណិតយ៉ាងសុះសាយ ហើយក៏ទទួលភាពអាម៉ាស់មិនស្ទើរដែរ។ អ្នកប្រដាល់សកលបានបំបាក់គូ្រក្បាច់គុនកុងហ្វូត្រឹមតែប្រាំពីរវិនាទីប៉ុណ្ណោះ។
កាលពីខែមុនក៏មានអ្នកប្រដាល់ម្នាក់បានវាយផ្តួលគ្រូក្បាច់គុនថៃជីត្រឹមតែពេល១០វិនាទី។ វីដេអូនោះធ្វើអោយមានការរិះគន់ទៅលើអ្នកប្រដាល់ MMA (Mix Martial Arts) ថាបានបង្កើតការប្រកួតនេះឡើងដើម្បីបង្អាប់ក្បាច់គុនចិន។
ចំណែកឃ្លីបវីដេអូខ្លីមួយនេះវិញល្បីពាសពេញបណ្តាញសង្គមក្នុងប្រទេសចិន ព្រោះគ្រូក្បាច់គុនចាញ់យ៉ាងអាម៉ាស់ត្រឹមពេលតែប្រាំពីរវិនាទីប៉ុណ្ណោះ។
សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖
បើយោងទៅតាម Shanghaiist ជាអ្នកប្រដាល់សកលបានអះអាងថាគូប្រកួតរបស់ខ្លួនជាគ្រូក្បាច់គុនកុងហ្វូប្រភេទ Wudang ។ នៅដើមដំបូងនៃវីដេអូខ្លីនេះគ្រូក្បាច់គុនបានដាល់ពីរដៃទៅលើស្រោមដៃរបស់អ្នកប្រដាល់សកល។ ប៉ុន្តែក្រោយមកបន្តិចអ្នកប្រដាល់សកលវាយជាច្រើនដៃមកលើគាត់។ គ្រូកុងហ្វូមិនអាចទប់និងកណ្តាប់ដៃដ៏ធ្ងន់របស់អ្នកប្រដាល់សកលបានទេ គាត់ក៏ដួលក្រាបចុះលើសៃវៀនតែម្តង។
ទោះជាយ៉ាងណាក៏ពុំមានសេចក្តីរាយការណ៍លម្អិតជាផ្លូវការអំពីការប្រកួតនិងសមាសភាពជីវប្រវត្តិនៃអ្នកទាំងពីរអោយច្បាស់លាស់នោះទេ។ តែវីដេអូនេះបណ្តាលអោយមានការជជែករិះគន់យ៉ាងខ្លាំងទៅលើប្រសិទ្ធិភាពនៃសិល្បៈក្បាច់គុនចិន៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី
សូមមើលសិល្បៈក្បាច់គុនកុងហ្វូប្រភេទ Wudang ខាងក្រោម៖