ព្រឺក្បាលខ្ញាក ប្រទះឃើញព្រលឹងខ្មោចកូនក្មេង រត់កាត់ទឹកកំពុងហូរ…

បរទេស៖ កាលពីឆ្នាំកន្លងទៅនេះមានវីដេអូនេះបង្ហាញពីព្រលឹងខ្មោចក្មេងប្រុសផុសឡើងក្នុងទឹកជំនន់ដែលកំពុងហូរដ៏ខ្លាំងកាត់ទីក្រុងBarranquilla ភាគខាងជើងប្រទេសកូឡំប៊ី។ តាមផ្លូវពោរពេញដោយទឹកនិងអមដោយហាងលក់ឥវ៉ាន់ស្ងាត់ជ្រងំជាច្រើនសងខាងផ្លូវ។

ជនអនាមិកម្នាក់កំពុងថតស្ថានភាពទឹកហូរតាមផ្លូវរហូតទៅជាប់នឹងព្រលឹងខ្មោចកូនក្មេងតែម្តង។ រូបស្រមោលក្មេងប្រុសសស្ទុងដើរចេញពីក្នុងទឹកកំពុងហូរត្របាញ់ ហើយដើរផ្លោះទៅចិញ្ចើមថ្នល់ម្ខាង។ គេអាចឃើញព្រលឹងខ្មោចក្មេងប្រុសនោះកាន់តែច្បាស់ពេលវីដេអូត្រូវបានពង្រីកកាន់តែជិត។

ទីនេះជាកន្លែងដែលមនុស្ស៩៤នាក់បានបាត់បង់ជីវិតដោយគ្រោះទឹកជំនន់ ដោយហេតុនេះហើយទើបវីដេអូនេះធ្វើអោយមនុស្សជាច្រើនមានការភ័យខ្លាច។ អ្នកដែលបានឃើញវីដេអូនេះយល់ថាព្រលឹងខ្មោចកូនក្មេងនេះប្រហែលជាជនរងគ្រោះមួយក្នុងចំណោមមនុស្ស៩៤នាក់ដែលបានស្លាប់ក្នុងហេតុការណ៍នោះ។

Yomaria En Ospinoអ្នកនិយមប្រើអ៊ីនធឺណិតម្នាក់និយាយថា៖ ” មនុស្សជាច្រើនបានស្លាប់ក្នុងគ្រោះទឹកជំនន់! សូមអោយព្រលឹងពួកគេបានទៅកាន់សុគតិភព។ អ្នកអាចឃើញព្រលឹងខ្មោចកូនក្មេងដើរយ៉ាងច្បាស់។ ខ្ញុំឃើញគេងើបចេញពីទឹកយ៉ាងច្បាស់! គឺគួរអោយខ្លាចណាស់! “។

ឃ្លីបវីដេអូនេះត្រូវបានចែកចាយ៦០០០ដង ប៉ុន្តែអ្នកខ្លះមិនជឿថាវាជាព្រលឹងខ្មោចនោះទេ។ Carlos Valencia Castillo សរសេរថា៖ ” វាគ្រាន់តែជាចំណាំងផ្លាតជះរូបភាពត្រលប់ពីកញ្ចក់ប៉ុណ្ណោះ វាមិនមែនខ្មោចទេ។ ប្រាកដជាមានតំណក់ទឹកជាប់និងកាម៉េរ៉ា ជាហេតុធ្វើអោយមានចំណាំងផ្លាតមកលើផ្ទៃកញ្ចក់កាម៉េរ៉ា “៕ អត្ថបទ៖ Khmer5 News
ដោយសារតែវីដេអូខុសគោលការយើងមិនអាចថ្វើការបង្ហាញបានទេ សូមអធ្យាស្រ័យ។
ហើយខាងក្រោមនេះជារូបតំណាង

Leave a Reply

Your email address will not be published. Required fields are marked *