នៅចាំគាត់បានទេ ពិធីករ ឈិន សារ៉ាត់ ឪពុកស្លាប់មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះម្តាយឈឺធ្ងន់ទៀត តែទោះជាយ៉ាងណាក៍លោកជូនលុយទៅអ៊ុំស្រីម្នាក់ចំនួន 1000បាត ព្រោះតែមូលហេតុ
ប្រិយមិត្ដប្រហែលជានៅចាំបានហើយ ចំពោះពិធីករចិត្ដកត្ដញូម្នាក់ នោះគឺលោក ឈិន សារ៉ាត់ ហៅ រក្សា ដោយរូបលោកជួបទុក្ខជាទំងន់ ព្រោះតែលោកឪពុកជាទីស្រលាញ់របស់លោក ទើបតែទទួលមរណភាព កាលពីពេលថ្មីៗនេះ ហើយម្ដាយរបស់លោកវិញពេលនេះ កំពុងតែសម្រាកព្យាបាលជំងឺមហារីក ថែមទៀតផង។
ទាំងអស់នេះហើយ ដែលជាហេតុធ្វើឲ្យជីវិតរបស់លោក ខិតខំប្រឹងប្រែងតស៊ូ ក្នុងការលំបាកគ្រប់ឧបសគ្គ ដើម្បីពុះពារស្វែងរកថវិកាគ្រប់ទីកន្លែង មិនថានៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសថៃនោះឡើង ដើម្បីបានប្រាក់ទាំងអស់នោះ យកមកព្យាបាលជំងឺម្ដាយរបស់លោក អោយជាសះស្បើយឡើងវិញ។
ដោយឡែកក្នុងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះផងដែរ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក (Rak Sa) បានសាងផលបុណ្យអំពើល្អមួយ បើទោះជាពេលនេះរូបលោក កំពុងមានភាពខ្វះខាតថវិកាយ៉ាងណាក្ដីសម្រាប់ព្យាបាលម្ដាយក៏ដោយ ទន្ទឹមនឹងនោះផងដែរ រូបលោកបានសរសេរប្រាប់ឱ្យដឹងថា៖”ប្រាក់ចំណេញពីការលក់ខោអាវ
រាល់ថ្ងៃ ខ្ញុំទុកមេីលជំងឺម៉ែខ្លះ និងចែកជូនអ្នកដែលខ្វះខាតខ្លះ គាត់ជាជនជាតិថៃនូវបន្ទប់ជួលជិតគ្នា លក់បាយម្ហូបចិញ្ចឹមជិវិត គាត់ឈប់លក់មួយអាទិត្យ ហេីយព្រោះខាតអស់ដេីមទិញទៀតលឺហេីយអាណិតគាត់ណាស់ខ្ញុំជូនគាត់ 1000฿ ធ្វេីទុនថ្ងៃស្អែក គាត់សប្បាយចិត្តខ្លាំងណាស់ មិនថាជនជាតិអ្វីទេ មនុស្សរស់ក្រោមមឃតែមួយ”។