បុរសម្នាក់ចាប់ពស់ថ្លាន់១ក្បាល មានពង ៧៨គ្រប់ និងប្រវែង ១៧ហ្វីត ដោយប្រើតែដៃទទេ!! ហើយនេះគឺជាពស់ ដែលវែងជាងគេបំផុត ដែលមិនធ្លាប់ឃើញពីមុន!! (មានវីដេអូ)

បរទេស៖ Proud Dusty គឺជាអ្នកដើរព្រៃ ហើយក៏ជាអ្នកជំនាញចាប់ពស់ថ្លាន់ផងដែរ។ ថ្មីៗនេះគាត់រកចំណូលបានរាប់ពាន់ផោនពីសត្វពស់ថ្លាន់ផើមមួយក្បាលដែលមានប្រវែង១៧ហ្វីត(៥ម៉ែត្រ)។ បុរសអ្នកដើរព្រៃនេះបានបំបែកឯត្តកម្មចាប់ពស់ថ្លាន់វែងគួរអោយភ្ញាក់ផ្អើលដែលមនុស្សទូទៅមិននឹកស្មានដល់។ វាជាពស់វែងជាងគេបំផុតក្នុងឧទ្យានជាតិEvergladesនេះ។

Dusty អាចរកចំណូលបានរាប់ពាន់ផោនពីការចាប់ពស់ដ៏គ្រោះថ្នាក់លើកនេះ។ បន្ទាប់ពីយកវាទៅធ្វើការវាស់វែងនិងត្រួតពិនិត្យជាផ្លូវការរួចឃើញថាវាជាពស់ដែលវែងជាងគេក្នុងឧទ្យានជាតិEverglades ក្នុងភាគខាងត្បូងនៃរដ្ឋFlorida។ Dusty និយាយថាការប្រយុទ្ធរវាងគាត់និងពស់ថ្លាន់ញីមួយនេះប្រៀបដូចជាការប្រយុទ្ធគ្នារវាងអ្នកកីឡាកាសមាឌយក្សAndre និងHulk Hoganអញ្ចឹង។

Dusty គឺជាអ្នកចាប់ពស់ថ្លាន់នៅភាគខាងត្បូងរដ្ឋFlorida ដែលមានបំណងចង់បោសសម្អាតសត្វដែលបង្កគ្រោះថ្នាក់នៅតំបន់នេះ។ កាលពីខែមុនគាត់ចាប់បានពស់ថ្លាន់ប្រវែង៤ហ្វីត ហើយក៏ទទួលបានកេរ្តិ៍ឈ្មោះជាអ្នកជំនាញចាប់ពស់ដ៏ពូកែ។

គេប្រទះឃើញស៊ុតចំនួន ៧៨គ្រាប់ នៅពេលដែលប្រលះសាច់ពស់ថ្លាន់ញីមួយនេះ។ Dusty ទទួលបានកម្រៃ៦.៣០ផោនក្នុងមួយម៉ោងពីលើថ្លៃឈ្នួលគោល៤០ផោនសម្រាប់ពស់ដែលមានប្រវែង៤ហ្វីត។ ចំណែកពស់ដែលវែងជាងនោះ គាត់ទទួលបានប្រាក់បន្ថែម២០ផោនថែមពីលើថ្លៃឈ្នួលគោល។ វាមានន័យថា Dusty ចំណេញបានលុយ៣០០ផោនពីពលកម្មចាប់ពស់លើកនេះ។ បន្ថែមពីនោះគាត់ក៏បានចំណូលពីការលក់ស្បែករបស់វាផងដែរ។ កាន់តែពិសេសទៀតនោះ គាត់ទទួលបានលុយ៨០ផោនក្នុងស៊ុតនិមួយៗ។ គ្រាន់តែលុយដែលរកបានពីការលក់ស៊ុតចំនួន៧៨ក្នុងខ្លួនរបស់ពស់ថ្លាន់ញីមួយនេះសរុបទៅបាន៦២៤០ផោនឯណោះ។

Dusty និយាយថា៖ ” ពិតណាស់! យើងកំពុងតែធ្វើអោយមានភាពខុសប្លែកគ្នានៃប្រព័ន្ធអេកូឡូស៊ី ដោយគ្រាន់តែសម្លាប់ពស់ថ្លាន់ញីមួយនេះ។ វាប្រៀបបាននិងយើងសម្លាប់ពស់ថ្លាន់៧៨ក្បាលទៀតអញ្ចឹង។ សត្វពស់ថ្លាន់ស៊ីបំផ្លាញសត្វដ៏ទៃទៀតជាច្រើននៅក្នុងឧទ្យានជាតិEvergladesនេះដូចជា៖ សត្វសំពោច សត្វទន្សាយ បក្សី និងសូម្បីតែក្រពើក៏ត្រូវវាស៊ីដែរ “៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *