មនុស្សចិត្តធម៌១ក្រុម ជួយជីវិតឪពុក និងកូន នៅពេលជួបគ្រោះក្រឡាប់ឡានក្នុងទឹកជំនន់!! (មានវីដេអូ) ពិតជាគួរឲ្យរន្ធត់ណាស់
បរទេស៖ ក្នុងតំបន់ Myrtle Spring រដ្ឋTexas, Phillip Ocheltree និងកូនៗរបស់គាត់ជិះឡានទៅផ្ទះពេលដែលខ្យល់ព្យុះកំបុតត្បូងបោកបក់។ វាបានធ្វើអោយឡានរបស់គាត់រអិលធ្លាក់ពីផ្លូវហើយក្រឡាប់។ ចំណែកកូនៗត្រូវជាប់នៅក្នុងឡាន ដោយសារទឹកហូរខ្លាំងគាត់មិនអាចបើកទ្វារឡានដើម្បីជួយសង្គ្រោះពួកគេបាន។ Phillip ចាប់ផ្តើមអស់សង្ឃឹមទៅហើយ ស្រាប់តែក្រុមមនុស្សក្លាហានមួយក្រុមចុះមកជួយសង្គ្រោះពួកគេ។
អ្នករស់នៅតំបន់នោះបានចូលរួមជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ។ មនុស្សជាច្រើនជួយគាស់បើកទ្វារឡាន ខណៈអ្នកផ្សេងទៀតព្យាយាមយកក្មេងៗចេញពីឡាន។ តាមមើលទៅក្មេងតូចអាយុក្រោមមួយឆ្នាំត្រូវបានយកចេញមកក្នុងសភាពបាត់ស្មារតីដោយសារថប់ដង្ហើម។ ក្មេងតូចត្រូវការសង្គ្រោះបឋមនិងបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។
Phillipបានសរសេរក្នុងហ្វេសប៊ុករបស់គាត់ថា៖ ” សូមអរគុណដ៏ជ្រាលជ្រៅសំរាប់សកម្មភាពដ៏ក្តៅគគុកនៃក្រុមសង្គ្រោះដែលបានជួយជីវិតកូនរបស់ខ្ញុំ។ ខ្ញុំមិនអាចនិយាយពាក្យថាអរគុណអោយស្មើនិងគុណបំណាច់ដែលអ្នករាល់គ្នាបានចុះទឹកដើម្បីជួយជីវិតកូនខ្ញុំទេ។ ពួកអ្នកប្រៀបបាននិងព្រះជាម្ចាស់របស់ខ្ញុំ! សូមអរគុណខ្លាំណាស់ “៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖