បូរាណវិទូម្នាក់ ប៉ងរុករករ៉ែ ពេជ្រនៅវាលខ្សាច់ ស្រាប់តែរកឃើញខ្មោចកប៉ាល់មួយយ៉ាងធំ ព្រឺក្បាលខ្ញាក
ពុំអាចនឹកស្មានដល់ថា រាប់រយឆ្នាំមុន ទីនេះជាសមុទ្រសោះ ហើយនោះជាឆ្នេរសមុទ្រនៅប្រទេស Namibia ។ចៃដន្យ ពួកគេរកឃើញនាវា «កប់» នៅ Skeleton Coast តាំងពីរាប់រយឆ្នាំមកហើយៗ ក្រោយមក ទើបដឹងថា នៅតំបន់នេះ កាលពីសម័យបូរាណមានទូក កប៉ាល់ ជាច្រើន ប៉ះទង្គិចជាមួយថ្មនៅបាតសមុទ្រ រួចលិច។
ក្រុមមនុស្សដែលរកឃើញនាវាដឹកនាំដោយបណ្ឌិត Dieter Noli នេះ ដំបូង គេមានគំរោងរុករក និងធ្វើអាជីវកម្មរ៉ែត្បូងពេជ្រ តែស្មានពុំដល់ថា បែរជាប្រទះឃើញនាវាត្រូវខ្សាច់កប់ផ្ទុកដោយសម្បត្តិសន្ធឹកសន្ធាប់ដូច្នេះ ។ក្រោយពេលប្រទះឃើញនាវានោះ ដំណើររុករកឃើញកំណប់ទ្រព្យ ក៏កាន់តែអស្ចារ្យថែមទៀត គេបានឮស្នូរប៉ះទង្គិចរវាងលោហៈ និងលោហៈ ក្នុងបំពង់មួយដែលបិទភ្ជិតក្បាលសងខាង ។ ពេលបើកចេញមក នោះកាក់មាសយ៉ាងច្រើនបាន «ហូរ» ចេញមក ហើយនៅថ្មីសន្លាង ។
កាក់មាសទាំងនោះ បានបញ្ជាក់ថា នាវានេះមកពីព័រទុយហ្គាល់ អំឡុងសតវត្សទី១៤ ។ក្រៅពីមាសទាំងនេះ នៅមានភ្លុកដំរី វត្ថុមានតម្លៃដទៃទៀត គិតជាតម្លៃសរុបដល់ទៅជាង ៩ លានដុល្លារ ឯណោះ ។ពិតណាស់! ពាក្យចាស់លោកពោលពុំខុសមែន គឺរកអុសប្រទះឈើងាប់៕
ប្រភព pressnews