ពិតជាកម្របានឃើញណាសសត្វ​ចម្លែក​មាន​ខ្លួន​ជា​សត្វ​ក្របី ក្បាល​​​ក្រពើ

ប្រទេស​ថៃ៖ សត្វ​ចម្លែក​​ដែលមាន​រូបរាង​កាយ​ពាក់​កណ្តាល​ជា​សត្វ​ក្របី និង​មាន​ក្បាល​ជា​សត្វ​ក្រពើ កំពុង​តែ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចោម​រោម និង​បង្កើត​បាន​ជា​ការ​សង្ស័យ​ត​ៗ​គ្នា។

តាម​លក្ខណៈ​វិទ្យាសាស្ត្រ ការវិវឌ្ឍ​របស់​ហ្ស៊ែន​មិន​ប្រក្រតី​ពេល​ខ្លះ​បាន​បង្កើត​ជា​រូប​រាង​ប្លែក​ៗ​។ ប៉ុន្តែ​ករណីសត្វ​​មាន​រូបរាង​ជាសត្វ​ក្របី​សុទ្ធសាធ តែ​មាន​ក្បាល​ជា​សត្វ​ក្រពើ និង​មាន​ស្រការ​ទៀត​នោះ​ កំពុង​តែ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​និង​មាន​ការ​ងឿង​ឆ្ងល់​គ្រប់​ៗ​គ្នា ដោយ​​បាន​បន្ត​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​​ហ្វេសប៊ុក​ ក្នុង​ប្រទេស​ថៃ​ ផង​ដែរ​នា​ពេល​នេះ។

បើ​យោង​តាម​រូបភាព​ដែល​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា គឺ​កូន​សត្វ​ក្របី​មួយ​ក្បាល កើត​មក​មាន​រូប​រាង​ជា​សត្វ​ក្របី តែ​ក្បាល​មាន​សណ្ឋាន​ជា​សត្វ​ក្រពើ​ទៅ​វិញ នៅ​ឯ​​​ភូមិ​ដាច់​ស្រយ៉ាល​មួយ​​ក្នុងប្រទេសថៃ​។

សត្វ​​​ចម្លែក​មិន​ធ្លាប់​​ឃើញ​នេះ​មាន​ស្រការ ក្បាល​ស្បែក​គគ្រើម​ចម្លែក​ដូច​ជា​សត្វ​ល្មូន​ស្រដៀង​នឹង​សត្វ​ក្រពើ។បើ​ពិនិត្យ​ឲ្យ​កៀក​គេ​សង្កេត​ឃើញ​មាន​ជើង និង​អវៈយវៈ​ផ្សេង​ទៀត​ដូច​គ្នា​នឹង​កូន​គោ​ក្របី​ទូទៅ​​​ដែរ។

បើ​យោង​តាម​គេហទំព័រសារព័ត៌មាន​​ក្នុង​ប្រទេស​ថៃ​បាន​ធ្វើ​ការ​អធិប្បាយ​ថា គេ​បាន​រក​ឃើញ​កូន​សត្វ​ក្របី​ទើប​នឹង​កើត​ដ៏​ចម្លែក​នេះ​នៅ​ក្នុង​ស្រុក Wanghin ខេត្ត ស៊ីសាកេត រាជាណាចក្រ​ថៃ។

ទោះ​យ៉ាង​ណា ​សត្វ​ដែល​មាន​ហ្ស៊ែន​វិវឌ្ឍន៍​ចម្លែក​មួយ​ក្បាល​នេះ​បាន​ងាប់​ទៅ​វិញ​ភ្លាម​ៗ បន្ទាប់​ពី​បាន​កើត​រួច​មក​។ ប៉ុន្តែ​អ្នក​ភូមិ និង​អ្នក​ដែល​មាន​ជំនឿ​ជឿ​ថា វា​ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​ត្រូវ​បាន​គេ​គិត​ថា វា​នឹង​នាំ​មក​នូវ​សំណាង​ល្អ​ដល់​គ្រួសារ និង​អ្នក​ភូមិ​ស្រុក​ទាំង​មូល៕

Leave a Reply

Your email address will not be published. Required fields are marked *

shares