ឪពុកម្នាក់បានអោយកូនយកឡានកញ្ចាស់មួយទៅលក់ចំនួនបីដង់ ស្រាប់តែលើកទី៣គេអោយតម្លៃរហូតដល់

ឪពុកម្នាក់បាននិយាយទៅកាន់កូនប្រុសរបស់គាត់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«កូនបានបញ្ចប់ការសិក្សាជាមួយនឹងកិត្តិយស នេះគឺជាឡានមួយដែលប៉ាបានទិញកាលពីច្រើនឆ្នាំមុន… វាមានអាយុច្រើនឆ្នាំហើយ។ប៉ុន្តែ មុនពេលដែលប៉ាឱ្យវាទៅកូន សូមកូនយកវាទៅកន្លែងលក់ឡានមួយទឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួចហើយប្រាប់ពួកគេថា ខ្ញុំចង់លក់វា ហើយមើលថា តើពួកគេឲ្យថ្លៃប៉ុន្មាន។

កូនប្រុសបានទៅកន្លែងទិញលក់ឡានជជុះ ហើយបានត្រឡប់ទៅឪពុកវិញហើយនិយាយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​”ពួកគេបានផ្តល់ប្រាក់ចំនួន ១.០០០ ដុល្លារដល់ខ្ញុំ ពីព្រោះវាមើលទៅចាស់រិចរិលខ្លាំងណាស់” ។ឪពុកបាននិយាយថា “យកវាទៅហាងបញ្ចាំ” ។កូនប្រុសបានទៅហាងបញ្ចាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានត្រឡប់ទៅឪពុកវិញ ហើយនិយាយថា “ហាងបញ្ចាំបានផ្តល់ជូន ១០០ ដុល្លារ ព្រោះវាជាឡានចាស់ណាស់” ។​ ឪពុកបានសុំឱ្យកូនប្រុសរបស់គាត់ទៅក្លឹបឡាន ហើយបង្ហាញឡានដល់ពួកគេ។

កូនប្រុសបានយករថយន្ដទៅក្លឹប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយត្រឡប់មកប្រាប់ឪពុកវិញថា៖ “អ្នកខ្លះនៅក្នុងក្លឹបបានផ្តល់ប្រាក់ចំនួន ១០ ម៉ឺនដុល្លារសម្រាប់វា ព្រោះវាជារថយន្តម៉ាកនីសាន់ស្កាយឡាញ R៣៤ ដែលជារថយន្ដល្បី ហើយត្រូវមនុស្សជាច្រើនតាមរក។ឪពុកបាននិយាយទៅកាន់កូនប្រុសរបស់គាត់ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ប៉ាចង់អោយកូនដឹងថា ទីណាដែលត្រឹមត្រូវស័ក្តសមសម្រាប់កូន គឺគេផ្តល់តម្លៃដ៏ត្រឹមត្រូវដល់កូន” ។» …

ប្រសិនបើអ្នកមិនត្រូវបានគេឱ្យតម្លៃទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កុំខឹង វាមានន័យថា អ្នកស្ថិតនៅកន្លែងខុស។​ អ្នកដែលដឹងពីគុណតម្លៃរបស់អ្នក គឺជាអ្នកដែលកោតសរសើរអ្នក។ ហើយមិនត្រូវនៅកន្លែងដែលគ្មាននរណាម្នាក់មើលឃើញពីតម្លៃរបស់អ្នកឡើយ។​ ប្រភពៈ KhmerFeed.asia

Leave a Reply

Your email address will not be published. Required fields are marked *