ហួសថ្លែង! គំរោងអញ្ជើញភ្ញៀវ ៥០ តុ ស្រាប់តែដល់ថ្ងៃមង្គលការមែនទែនគ្មានសូម្បីភ្ញៀវម្នាក់ដោយសារតែ

ចិន ៖ កាលពីពេលប៉ុន្មានខែកន្លងទៅនេះប្រិយមិត្តមួយចំនួនបានជ្រាបដឹងច្បាស់ហើយថា សម្រាប់ប្រជាជនក្នុងប្រទេសចិន ដែលចូលចិត្តរៀបអាពាហ៍ពិពាហ៍តាមបែបសាមញ្ញ មិនមានអ្វីដែលប្រសើរជាងពេលនេះនោះទេ។ យោងតាមអត្ថបទសារព័ត៌មានចិនបានឲ្យដឹងថា លោក Zhang Long មានគម្រោងរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីចិន ហើយអួតថាអញ្ជើញភ្ញៀវចំនួន ៥០តុ រថយន្តអាពាហ៍ពិពាហ៍ចំនួន២០ គ្រឿង ហើយមានកូនកំលោះនិងកូនក្រមុំចំនួន ៤គូនោះ ស្រាប់តែត្រូវបានរលាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ផែនការនោះត្រូវបានផ្លាស់ប្តូរ ដោយសារកើតមានវីរុសកូរ៉ូណា។ លោក Zhang និងកូនក្រមុំរបស់គាត់ ឈ្មោះ Chen Xiao បានជ្រើសរើសយករឿងរ៉ាវដែលសាមញ្ញដោយមានមនុស្សតែ ៦ នាក់ប៉ុណ្ណោះ

សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ (កូនក្រមុំ កូនកំលោះ និងឪពុកម្តាយទាំងសងខាង) ។ ហើយអ្នកទាំងអស់គ្នាពាក់ម៉ាស់ការពារជំងឺកូរ៉ូណាទាំងអស់គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ម្តាយរបស់កូនក្រមុំ Chen ជាអ្នកថតរូប ហើយឪពុករបស់នាង ធ្វើជាអធិបតីក្នុងពិធីនោះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលត្រូវបានគ្រួសារខាងលើ ប្រារព្ធធ្វើឡើងនៅឯផ្ទះ ឪពុកម្តាយរបស់លោក Zhang ។ «ឪពុកក្មេករបស់ខ្ញុំនិយាយក្នុងកម្មវិធីយ៉ាងលឿនថា ថ្វាយបង្គំម្ចាស់ទឹក ម្ចាស់ដី ថ្វាយបង្គំឪពុកម្តាយ ប្តីប្រពន្ធគោរពគ្នា ហើយពិធីមង្គលការបានចប់ហើយ»។ កូនក្រមុំបញ្ជាក់។ លោក Zhang បាននិយាយប្រាប់សារព័ត៌មាន Xinhua ថា

“យើងមិនបានសូម្បីតែនិយាយពាក្យសម្បថ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់យើង”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក លោកបានបន្តថា “យើងស្ថិតនៅក្នុងគ្រាលំបាក នៃការទប់ស្កាត់ និងការរីករាលដាលនៃជំងឺកូរ៉ូណា ដូច្នេះយើងបានសម្រេចចិត្តមិនអញ្ជើញភ្ញៀវ ឬធ្វើពិធីជប់លៀងទេ។ យ៉ាងណាមិញ ពិធីមង្គលការគ្រាន់តែជាពិធីមួយ ហើយអ្វីដែលសំខាន់បំផុត គឺសុភមង្គលរបស់យើង។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កូនក្រមុំបានយល់ស្របនឹងពាក្យទាំងនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តួយ៉ាង នាងបានបន្តទៀតថា “អ្វីៗត្រូវបានលុបចោល”។ គាត់ចំណាយតែប៉ុន្មានរយយេនប៉ុណ្ណោះ ដើម្បីរៀបការជាមួយនាងខ្ញុំ តែវាមិនសំខាន់ទេ ដរាបណាគាត់ជាមនុស្សត្រឹមត្រូវសម្រាប់ខ្ញុំ។ អ្នកជូនពរដ៏ល្អម្នាក់ទៀតរបស់ប្តីប្រពន្ធនេះ គឺជាបុគ្គលិកនៅឯប៉ុស្តិ៍ត្រួតពិនិត្យសីតុណ្ហភាព ទាំងបីដែលពួកគេបានឆ្លងកាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក លោក Chen បាននិយាយថា

“អ្នកស្ម័គ្រចិត្តនៅទីនោះ បានអបអរសាទរពួកយើង ក្នុងកំឡុងពេលត្រួតពិនិត្យ”។ ទោះបីគ្មានសាច់ញាតិ ឬមិត្តភក្តិណា មកចូលរួមអបអរសាទរយើងក៏ដោយ ខ្ញុំជឿថាមានមនុស្សជាច្រើន ជូនពរដល់យើងពីបេះដូងពួកគេ។ រឿងដែលកម្សត់ជាខ្លាំងនោះគឺ គូស្នេហ៍អ្នកទាំង២មិនមែនជាគូទីមួយនោះទេ ដែលរៀបពិធីអាពាហ៍ពិពាហ៍ពេលមានវីរុសកូរ៉ូណា ហើយស្ថិតក្នុងសភាពបែបនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ កាលពីចុងខែមុន ប្តីប្រពន្ធមួយគូទៀត នៅខេត្តសានទុង ក៏មានឧបសគ្គ ក្នុងការអញ្ជើញភ្ញៀវឲ្យចូលរួមពិធីផងដែរ ហើយអ្នកចូលរួមក្នុងកម្មវិធីពុំមានអ្នកណាម្នាក់ ក្រៅពីឪពុកម្តាយរបស់ពួកគេឡើយ។ ក្នុងករណីនេះ យ៉ាងហោចណាស់កូនកំលោះ បានទទួលស្គាល់ថា


រឿងទាំងមូលមិនល្អឥតខ្ចោះនោះទេ ដោយប្រាប់អ្នកយកព័ត៌មានថា «នៅពេលដែលការរាលដាលនៃរីរុសកូរ៉ូណាបានចប់ ខ្ញុំប្រាកដជាធ្វើឱ្យនាងពេញចិត្ត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំនួសឱ្យការកាត់បន្ថយបញ្ជីភ្ញៀវ គូស្វាមីភរិយាភាគច្រើន នៅក្នុងប្រទេសចិន មានគម្រោងពន្យារពេលរៀបអាពាហ៍ពិពាហ៍ នេះរហូតដល់ថ្ងៃដែលវីរុសបានស្ងប់ទៅវិញទើបរៀបចំពិធីអាពាហ៍ពិពាហ៍៕ប្រភព៖ reviewhints

Leave a Reply

Your email address will not be published. Required fields are marked *