គួរឲ្យខ្លាច ឡើងព្រឺសម្បុរ!! ខណៈកុមារម្នាក់ បង្ហាញពីរូបគំនូរប្រលឹងខ្មោចថាជា “មិត្តភក្តិ” របស់នាង!!
បរទេស៖ រូបភាពគំនូរជាប់ៗគ្នា ២ ទៅ ៣សន្លឹក ដែលត្រូវបានប្រទះឃើញ ក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃ របស់កុមារីម្នាក់ ត្រូវបានគេចែកចាយ ពោសពេញបណ្តាញសង្គម និងអ៊ិនធឺណិត ព្រមទាំងធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរជុំវិញរឿងនេះ។ ទំព័រហ្វេសប៊ុកមួយនោះ ក៏បានបង្ហាញពីរូបគំនូរប្រលឹងខ្មោច ដែលកុមារីរូបនោះ ប្រាប់ថាជាមិត្តភក្តិមានឈ្មោះថា “Lisa”។
ស្របពេលដែលរឿងរាវ ដ៏ព្រឺសម្បុរ របស់កុមារីខាងលើ ត្រូវបានល្បីពេញបណ្តាញសង្គម និងអ៊ិនធឺណិតមក ក៏មានរឿងរាវ ព្រលឹងខ្មោចជាច្រើនទៀត ត្រូវបានគេចែកចាយពោសពេញផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា រឿងរាវជុំវិញ ព្រលឹងខ្មោចឈ្មោះ Lisa នៅតែជារឿងអាថ៍កំបាំង។ តាមរយៈ សៀវភៅកំណត់ហេតុប្រចាំថ្ងៃ របស់កុមារីតូចនោះ នាងបានរៀបរាប់ថា មិត្តរបស់នាង តែងតែដើរតាមនាងគ្រប់កន្លែង ដែលនាងទៅ។ Lisa គឺជារូបគំនូរស្រ្តី ដែលកុមារីនេះ គូរក្នុងសៀវភៅ មានសម្លៀកបំពាក់ពណ៌ ស ភ្នែកក្រហម និងបបូរមាត់ក្រហម។
បើទោះបីជារឿងរាវនេះ ពិតឬមិនពិត វាប្រាកដណាស់ថា រឿងនេះ ធ្វើឲ្យយើងទាំងអស់គ្នាព្រឺសម្បុរ ដូចអ្នកបានឃើញស្រាប់ក្នុង សៀវភៅកំណត់ហេតុប្រចាំថ្ងៃ របស់នាង៕ អត្ថបទ៖ Khmer5 News