លើសក្បួនហើយលោកគ្រូ! គ្រាន់តែប្រាប់ថាអ្នកជំងឺត្រូវខ្មោចចូល គ្រូពេទ្យបែកស្លុយអត់បង្អង់យូរ ចាប់ទះយកៗគ្មានប្រណី(វីដេអូ)
ពិតជាអាណិតស្រី្តនោះខ្លាំងមែនទែនក្នុងហេតុការណ៍ដ៏ចម្លែកនេះ ព្រោះថាវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Surendra Bahri បានទះកំភ្លៀងស្ត្រីអ្នកជំងឺម្នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតក្នុងស្ថានភាពសន្លប់ ។ដែលដើមឡើយបញ្ជូនមកពេទ្យដើម្បីឲ្យបានប្រសើជាងនេះ តែបែរជាធ្ងន់ធ្ងរជាមុនទៅទៀតព្រោះស្នាដៃលោកគ្រូពេទ្យព្រោះលឺក្រុមគ្រួសាររបស់នាងប្រាប់ថា នាងកំពុងត្រូវខ្មោចចូលសន្ធិត ។
ពិតណាស់នៅពេលដែលបានរឿងរ៉ាវនេះបានកើតឡើង គណៈកម្មាធិការសមាជិក៣នាក់ ត្រូវបានធ្វើការសាកសួរអំពីហេតុការណ៍នេះ ។ ចំណែករបាយការណ៍ដែលបានពីការសាកសួរនេះ នឹងត្រូវបញ្ជូនទៅកាន់នាយកដ្ឋានសុខាភិបាល និងសុខភាព នៅក្រុង Jaipur», លោក Hemjaj អគ្គនាយកមន្ទីរពេទ្យស្រុកឲ្យដឹង ។
ទោះយ៉ាងណា ពុំមានការពាក្យបណ្តឹងផ្លូវការណាមួយ ពីគ្រួសារអ្នកជំងឺនេះ ដែលក្រោយមកត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យវិញ បន្ទាប់ព្យាបាលដំបូង មិនដឹងថាខ្មោចចូលសន្ធិតពិតឫមិនពិតទេ តែវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Surendra Bahriមិនត្រូវបានប្តឹងពីការវាយធ្វើបាបរាងកាយរបស់អ្នកជំងឺទេ។