ភ្ញាក់ផ្អើលមែន គ្រប់គ្នាយំចេញទឹកភ្នែក ចម្លែកអីតែស្រ្តីម្នាក់នេះបែរជាយំចេញសារធាតុចចម្លែកដែលជាចម្ងល់របស់ក្រុមគ្រពេទ្យជាច្រើនឆ្នាំ!!
បរទេស៖ អាថ៌កំបាំងនៅពីក្រោយវេជ្ជសាស្រ្តជាច្រើនពិតជាគួរអោយចាប់អារម្មណ៍ជាខ្លាំង ប៉ុន្តែវាធ្វើអោយមនុស្សមួយចំនួនដែលមិនយល់ពីជម្ងឺទាំងនោះមានការភ័យខ្លាច។ ភ្នែកស្ត្រីម្នាក់នេះអាចផលិតដុំគ្រីស្តាល់ពណ៌សរឹងបានជាច្រើន រឿងនេះធ្វើអោយមនុស្សជាច្រើនទាល់គំនិត ហើយក្រុមវេជ្ជបណ្ឌិតមិនអាចមានយោបល់បានចំពោះរឿងនេះ។ មានរឿងជាច្រើនស្រដៀងគ្នានេះដោយស្រ្តីខ្លះយំចេញគ្រាប់ថ្ម កញ្ចក់ និងដុំគ្រីស្តាល់ តែរឿងទាំងនេះត្រូវបានអះអាងបញ្ជាក់កាលពីឆ្នាំមុនថាជារឿងមិនពិតទៅវិញ។ ប៉ុន្តែថ្មីៗនេះស្ត្រីជាអ្នកមើលថែទាំក្មេងម្នាក់នេះក៏មានចេញដុំគ្រីស្តាល់ពីភ្នែកដែរ។
Laura Ponce អាយុ៣៥ឆ្នាំមកពីតំបន់ Lins ប្រទេសប្រេស៊ីលកើតមានករណីកម្រលើរូបនាងដំបូងតាំងពីអាយុ១៥ឆ្នាំមកម្លេះ។ ភ្នែករបស់នាងប៉ោងឡើងដោយសារធាតុពណ៌សដែលកកើតបន្តិចម្តងៗរហូតដល់ប៉ោងធំ។ Marissa ម្តាយរបស់ Laura ធ្លាប់យកផ្ទាំងថ្មគ្រីស្តាល់ពណ៌សនោះចេញម្តងហើយម្តងទៀតពីភ្នែករបស់នាង។
ពេលនាងទៅមន្ទីរពេទ្យដើម្បីយកដុំគ្រីស្តាល់នោះចេញ ក្រុមវេជ្ជបណ្ឌិតងឿងឆ្ងល់ពីមូលហេតុដែលធ្វើអោយភ្នែករបស់នាងអាចបញ្ចេញសារធាតុពណ៌សដូចដុំគ្រីស្តាល់បែបនេះ។ ដុំគ្រីស្តាល់នោះមានសភាពទន់ពេលនៅក្នុងភ្នែករបស់នាង តែពេលប៉ះនិងខ្យល់ខាងក្រៅវាក៏ប្រែទៅជារឹងដែលធ្វើអោយ Laura ឈឺចាប់ក្រៃលែងនៅពេលយកវាចេញម្តងៗ។ ពេលខ្លះផ្ទាំងគ្រីស្តាល់ពណ៌សនោះកើតមានរហូតដល់៣០ដងក្នុងមួយថ្ងៃដែលធ្វើអោយ Laura ត្រូវចំនាយពេលជាច្រើនដើម្បីយកវាចេញ។ សង្ឃឹមថានៅថ្ងៃខាងមុខវេជ្ជបណ្ឌិតអាចពន្យល់និងព្យាបាលទៅលើលក្ខខណ្ឌដ៏ចម្លែកនេះបាន។
លោកវេជ្ជបណ្ឌិត Raul Goncalves ចក្ខុពេទ្យនៅមន្ទីរពេទ្យ Olhos de Bauru នៃប្រទេសប្រេស៊ីលនិយាយថា៖ ” នៅមិនទាន់ស្វែងរកមូលហេតុនៃករណីកើតមានចំពោះ Lauraអោយច្បាស់លាស់បានទេ។ តែខ្ញុំអាចនិយាយបានថាផ្ទាំងគ្រីស្តាល់នោះកើតឡើងដោយសារភ្នែករបស់នាងផលិតប្រតេអ៊ីនKeratinច្រើនលើសកំរិត។ ជាទូទៅ Keratin មាននៅក្នុងស្បែកមនុស្ស សក់ក្បាលនិងក្រចក វាមាននាទីធ្វើអោយស្បែក សក់ និងក្រចករឹងមាំ។ ខ្ញុំធ្វើជាចក្ខុពេទ្យអស់រយៈពេល២៥ឆ្នាំមកហើយមិនដែលឃើញរឿងបែបនេះទេពីមុនមក។ ផ្ទាំងគ្រីស្តាល់នេះកើតឡើងយ៉ាងរហ័សដោយសារតែប្រតិកម្មគីមីក្នុងភ្នែក “។
គ្រប់ពេលដែលយើងព្រិចភ្នែកធ្វើអោយភ្នែករបស់យើងមានរំអិលដោយសារទឹកភ្នែកដែលកើតឡើងដើម្បីជួយសម្រួលដំណើរការល្អនៃភ្នែករបស់មនុស្ស។ គ្រប់កោសិកាផ្សេងៗនៃភ្នែកមាននាទីមុខងារផ្សេងៗគ្នាដើម្បីការពារនិងរួមដំណើរការល្អជាមួយគ្នា ប៉ុន្តែចម្លែកមួយតែភ្នែករបស់ Laura កោសិកាក្នុងភ្នែកនាងធ្វើនាទីមុខងារខុសក្បួនខុសរបៀបទៅវិញ៕ អត្ថបទ៖ Khmer5 News ប្រែសម្រួល៖ លី