ថតបានស្តែងៗ!! ចោរ ២នាក់បន្លំធ្វើជាកម្មករ ចូលប្លន់ហាងនាឡិការ១កន្លែង ត្រូវម្ចាស់ហាងទាញកាំភ្លើងបាញ់ផ្អើល…!! (មានវីដេអូ)
បរទេស៖ វីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីសកម្មភាពចោរ ២នាក់ ក្នុងសម្លៀកបំពាក់ជាកម្មករសំណង់ ធ្វើជាហុចវិក័យបត្រ ហើយបន្លំបាញ់ទឹកម្រេចដាក់ភ្លេច ថៅកែហាង និងអតិថិជនម្នាក់ កំពុងឈរទិញនាឡិការក្បែរនោះ។
ម្ចាស់លក់ហាងនាឡិការលំដាប់ប្រណិតរូបនេះ បានប្រាប់រៀបរាប់ថា៖
«ពេលនោះ ខ្ញុំកំពុងធ្វើការនៅហាងនាឡិការមួយកន្លែងរបស់ខ្ញុំ នៅ Walnut Creek ខណៈនោះ ខ្ញុំកំពុងលក់នាឡិការឲ្យអតិថិជនម្នាក់ ស្រាប់តែលេចមុខបុរស ២នាក់ក្នុងសម្លៀកបំពាក់កម្មករសំណង ដើរចូលមក»
«ហើយម្នាក់ក្នុងចំណោមពួកគេ បានសុំឲ្យ ខ្ញុំជួយចុះហត្ថលេខា លើវិក័យបត្រ រីឯគ្នាគេម្នាក់ទៀតឈរនៅក្រៅហាង»
«ខណៈខ្ញុំកំពុងពិនិត្យវិក័យបត្រ ស្រាប់ម្នាក់នៅក្នុងហាង បានដកទឹកម្រេចចេញហោប៉ាវ មកបាញ់ដាក់មុខខ្ញុំ»
«ខ្ញុំក៏ឈានជើងថយក្រោម និងស្រវ៉ាបានទូរស័ព្ទហៅទៅ ៩១១ និងដៃខ្ញុំម្ខាងទៀតស្រវ៉ាបានកាំភ្លើងខ្លី។ ពេលនោះដែរ គ្នាវាម្នាក់ទៀតបានចូលមកក្នុងហាង ដើម្បីជួយគ្នា ហើយអាមួយទៀតក៏ខំប្រឹងស្រវ៉ាយក នាឡិការមួយចំនួន មុនវារត់ចាកចេញទៅ ដោយវាឃើញខ្ញុំស្រវ៉ាបានកាំភ្លើង។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំមិនបានបាញ់ទេ ខ្ញុំគ្រាន់តែគម្រាមពួកវាប៉ុណ្ណោះ!!»៕ អត្ថបទ៖ Khmer5 News
សូមទស្សនាវីដេអូខាងក្រោមនេះ៖