ចម្លែកមែន! បុរសម្នាក់ធុំក្លិនស្អុយចម្លែកនៅជិតផ្ទះរបស់ខ្លួន ក្រោយពីស្វែងរកជាយូរទើបដឹងថាការពិតមកពីរបស់នេះសោះ

បើយោងតាមប្រភពព័ត៌មាននៅប្រទេសថៃមួយបានចុះផ្សាយពីករណីចម្លែកដ៏មួយ ដែលត្រូវបានរាយការណ៍ពីប្រជាជនមួយរូប ដែលនៅផ្ទះរបស់គាត់បានដុះនូវរុក្ខជាត់ម៉្យាងមានក្លិនស្អុយយ៉ាងខ្លាំង ហើយថែមទាំងមានរូបរាងគួរអោយខ្លាចទៀតផង។

បើយោងតាមប្រភពដដែលនេះបានបន្តប្រាប់ឲ្យដឹងថាទីកន្លែងកើតឡើងនៅក្នុងខេត្ត Udon Thani ដោយសារតែម្ចាស់ផ្ទះនេះផ្ទាល់ដែលនៅកន្លែងកើតហេតុនេះបានប្រាប់ថា នៅសុខៗផ្ទះគាត់ស្រាប់តែមានក្លិនស្អុយយ៉ាងខ្លាំងមិនដឹងមកពីណា ដូចជាមានសត្វអ្វីមួយងាប់់យ៉ាងដូច្នេះអញ្ចឹងដែរ។ ដោយសារតែមានការងឿងឆ្ងល់ពេកគាត់ក៏បានដើរមើលជុំវិញផ្ទះរបស់ខ្លួនសព្វកន្លែង ទើបប្រទះឃើញរុក្ខជាតិចម្លែកនេះដែលជាមូលហេតុធ្វើអោយមានក្លិនស្អុយ។

រុក្ខជាតិដែលគាត់រកឃើញនេះ នេះមិនត្រឹមតែមានក្លិនអាក្រក់ប៉ុណ្ណោះទេ ហើយវាថែមទាំងមានរូបរាងមើលទៅដ៏គួរឱ្យខ្លាចទៀតផង។ រុក្ខជាតិនេះផងដែរត្រូបានគេស្គាល់ថាវាគឺជាប្រភេទផ្សិតម៉្យាងដែលមានឈ្មោះថាផ្សិតមឹក។

ប្រភេទផ្សិតនេះវាមានរូបរាង ហើយនិងក្លិនមិនល្អក៏ពិតមែន ក៏ប៉ុន្តែតែវាមិនមែនជាពពួកផ្សិតពុលនោះទេ គេក៏បានបន្ថែមឲ្យដឹងទៀតផងដែរថាផ្សិតមឹកទាំងនេះអាចយកមកយើងអាចយកវាមកញ៉ាំបានទៀតផង។ ហើយពពួកផ្សិតប្រភេទ នេះត្រូវបានគេប្រទះឃើញមានច្រើននៅក្នុងទ្វីបអឺរ៉ុប សំរាប់ប្រទេសថៃគេឃើញមានវានៅតែតំបន់ជនជាតិភាគតិចរស់នៅតែប៉ុណ្ណោះដែលមាន គេមិនដែលប្រទះឃើញវានៅក្នុងតំបន់ប្រជុំជននោះទេ៕


ប្រភព pressnews

Leave a Reply

Your email address will not be published. Required fields are marked *