ព្រឺក្បាលខ្ញាក កន្លែងវាយកូនហ្គោលក្លាយជាសង្វៀន ក្រពើ និងពស់ថ្លាន់បើកឆាកប្រយុទ្ធគ្នា
កីឡាករដែលមកលេងកម្សាន្តក្នុងទីលានវាយកូនហ្គោលនៅក្នុងប្រទេសនេប៉ាល់ បាននាំគ្នាផ្អាកការប្រកួតរបស់ខ្លួន និងបានបង្វែរអារម្មណ៍មើលការការប្រកួត ស្លាប់រស់រវាងពស់ថ្លាន់ និងសត្វក្រពើរ។
ទោះបីជាយ៉ាងណាក៏ដោយគូរប្រកួតស្លាប់រស់ទាំងពីរគឺខាងសត្វក្រពើរគឺមានប្រៀបច្រើនដោយសារតែវាបានលេបយកក្បាលរបស់ពស់ថ្លាន់បាត់ទៅហើយ។
តាមរយៈលោក Richard Nadler ដែលជាអ្នកថតរូបសត្វទាំងពីរប្រយុទ្ធគ្នាបាន ឲ្យដឹងថា សត្វពស់ថ្លាន់នោះគឺមានប្រវែងរហូតទៅដល់ ១០ ម៉ែត្រឯណោះ។
យ៉ាងណាមិញការប្រយុទ្ធគ្នាត្រូវបានបញ្ចប់ដោយសារតែក្រុមភ្នាក់ងារប្រចាំក្លិបវាយកូនហ្គោលចំនួន ៣ នាក់បានបំបែកគូរប្រកួតទាំង ២ ដោយក្នុងនោះពូកគេ បានយក ពស់ថ្លាន់ទៅដាក់ក្នុងឧទ្យានសត្វព្រៃ។