ហួសថ្លែង!! ពេលខ្ញុំជិះតាក់ស៊ី ខ្ញុំភ្លេចកាបូបលុយ ១ លានដុល្លារ ខ្ញុំមិនដឹងធ្វើយ៉ាងម៉េច មានតែទៅប្តឹងប៉ូលិស ចុងក្រោយក៏ជួបរឿងនឹកស្មានមិនដល់

សារពត័មាន អេអេហ្វភី រាយការណ៍ថា ប៉ូលីសហុងកុងចូលចាប់ខ្លួនបុរសអាយុ ៥៧ឆ្នាំ អាជីពជាបុគ្គលិកបើកតាក់ស៊ី ពីបទសង្ស័យលួចលុយដែលអ្នកដំណើរភ្លេចនៅក្នុងរថយន្តចំនួន 1.1លានដុល្លារហុងកុង ។ជំនួសអោយការដែលយកលុយមកសងម្ចាស់ដើមវិញ អ្នកបើកតាក់ស៊ីរូបនោះថែមទាំងផ្ដល់ចម្លើយប្រាប់ប៉ូលីសថា អ្នកដំណើរផ្សេងទៀតជាអ្នកលួចទៅ ធ្វើអោយប៉ូលីសបន្ថែមបទចោទប្រកាន់ថែមទៀត ។

អ្នកដំណើរដែលភ្លេចកាបូបលុយសុទ្ធខាងលើជានារីដែលជាអ្នកបណ្ដាក់ទុនជួញដូរអត្រាការប្រាក់ នារីម្ចាស់កាបូបនោះបានប្រើប្រាស់សេវាតាក់ស៊ីដែលមាននាយ ថាំង ដែលជាអ្នកបើកតាក់ស៊ីនោះបើកជូនត្រឡប់មកផ្ទះកាលពីថ្ងៃអាទិត្យ ។ តែបានភ្លេចកាបូបលុយសុទ្ធធ្វើអោយនារីខាងលើប្ដឹងប៉ូលីសនិងប្រើប្រព័ន្ធស្វែងរកតាមដានតាក់ស៊ីខាងលើរហូតដល់ឃើញ។

ពេលបុគ្គលិកស៊ើបអង្កេតធ្វើដំណើរទៅជួបលោក ថាំង បែរជាព្យាយាមប្រកែកថាមិនបានឃើញកាបូបលុយសុទ្ធនោះ ហើយធ្វើអោយប៉ូលីសគិតថាគួរតែជាអ្នកដំណើរផ្សេងទៀតលួចទៅ តែក្រោយមកប៉ូលីសបានប្រទះឃើញកាបូបលុយសុទ្ធខាងលើនៅផ្ទះរបស់លោក ថាំង ទើបចូលទៅចាប់ខ្លួនតែម្ដង ។

ធ្លាប់មានការកើតហេតុប្រអប់ដាក់រូបិយប័ណ្ណអាមេរិកជាសាច់ប្រាក់ទឹកប្រាក់ជាង ២លានដុល្លារអាមេរិក ធ្លាក់ពីឡានដឹកលុយសុទ្ធនៅតាមផ្លូវហាយវ៉េក្នុងទីក្រុងហុងកុងកាលពីឆ្នាំ ២០១៤ ធ្វើអោយជនជាតិហុងកុងនាំគ្នាចតឡានចុះមករើសឡើងរញី

ប្រភព pressnews

Leave a Reply

Your email address will not be published. Required fields are marked *