ព្រឺក្បាលខ្ញាក ក្រោយប្រទះឃើញគ្រោងឆ្អឹងសត្វចម្លែករសាត់ទើរលើឆ្នេរមួយកន្លែង…
អាថ៌កំបាំងជុំវិញគ្រោងឆ្អឹងសត្វដ៏ចម្លែក ដែលបានរសាត់អណ្ដែតមកទើរលើឆ្នេរខ្សាច់ ស្កុតលែន អំឡុងពេលខ្យល់ព្យុះស៊ីអេរ៉ា (Storm Ciara) នៅតែជាចម្ងល់របស់មហាជនគ្មាន អ្នកអាចស្រាយបាន។រូបភាពសត្វដ៏អាថ៌កំបាំងនេះ ត្រូវបានអ្នកស្រុកប្រទះឃើញនៅលើឆ្នេរ Aberdeenshire កាលពីថ្ងៃអាទិត្យ
សប្ដាហ៍មុន នៅពេលស្កុតលែន មានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់ព្យុះ ដែលមានល្បឿន ១៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ខណៈអ្នកខ្លះយល់ថាវាជាគ្រោងឆ្អឹងបាឡែន ឬដូហ្វីន អ្នកខ្លះទៀតយល់ថាវាជាឆ្លាម thresher shark ដែលគេដឹងថាតែងតែចូលមកក្នុងដែនសមុទ្រអង់គ្លេស អំឡុងរដូវក្ដៅ។
ទោះជាយ៉ាងណា សូម្បីអ្នកជីវវិទ្យាផ្នែកសត្វសមុទ្រក៏ងឿងឆ្ងល់ដែរ ដោយសាស្ត្រាចារ្យ ដេវីដ លូសូ (David Lusseau) មកពីសាកលវិទ្យាល័យស្កុតលែន University of Aberdeen លើកឡើងថា លោកត្រូវការព័ត៌មានបន្ថែមដើម្បីសិក្សាថា តើវាជាសត្វអ្វីឱ្យប្រាកដ៕
ប្រភព pressnews