ម្តាយអីក៏ចិត្តខ្មៅម្ល៉េះ!! ទារកម្នាក់នៅមានជីវិត ក្រោយត្រូវបានគេរកឃើញកប់ក្នុងដី អស់រយៈពេល ៣ថ្ងៃមកហើយ!!
បរទេស៖ ទារកម្នាក់ត្រូវបានគេយកចេញពីក្នុងដីទាំងនៅមានជីវិត បន្ទាប់ពីម្តាយ(ជនជាតិអាហ្រ្វិកខាងត្បូង)បានកប់ចោលក្នុងដីបីថ្ងៃមកហើយ។ ទារកត្រូវបានគេរកឃើញនៅជិតកន្លែងជិះសេះក្នុងខេត្ត Kwazula-Natal នៃអាហ្វ្រិកខាងត្បូង បន្ទាប់ពីកម្មកររោងចក្រក្ដារបន្ទះបានលឺទារកនោះយំ។
ស្រ្តីជាម្តាយអាយុ២៥ឆ្នាំបានកប់កូនប្រុសខ្លួនទើបនិងកើតនៅជិតរោងចក្រក្តារបន្ទះដែលនាងធ្វើការដោយសារខ្លាចឪពុកម្តាយស្តីរបន្ទោសចំពោះការមានកូនជាលើកទីពីររបស់នាង។ ពេលទារកត្រូវបានគេរកឃើញនាងក៏សារភាពរាល់ទង្វើទាំងអស់ចំពោះមុខប៉ូលីស។ លោកអនុសេនីយ៍ទោ Gerald Mfeka និយាយថា៖ ” ពួកគេបានរកឃើញទារកដាក់ក្រោមក្ដារបន្ទះហើយកប់ក្រោមដីខ្សាច់។ ពេលឆោឡោឡើង ស្រ្តីជាម្តាយបានសារភាពថាទារកនោះជាកូនរបស់នាង ហើយបានជានាងដាច់ចិត្តធ្វើបែបនេះព្រោះខ្លាចឪពុកម្តាយស្តីបន្ទោស។ នាងមានអារម្មណ៍ថាឪពុកម្តាយនាងមិនទទួលស្គាល់កូនទីពីររបស់នាងជាដាច់ខាត។ ”
ទារកត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Port Shepstone Regional ដែលនៅជិតនោះ។ ចំណែកស្រី្តជាម្តាយក៏ត្រូវបានយកទៅសង្គ្រោះនៅទីនោះដែរ តែគេមិនដឹងថាមកពីហេតុអ្វីទេ។ ក្រោយមកនាងបានចេញពីមន្ទីរពេទ្យ តែមិនមានសេចក្តីរាយការណ៍ថានាងត្រូវប្រឈមមុខតាមផ្លូវច្បាប់ ឬត្រូវបានរស់នៅជួបជុំជាមួយទារករងគ្រោះជាកូន ឬយ៉ាងណានោះទេ៕ អត្ថបទ៖ Khmer5 News
ប្រភព៖ DailyMail