ពិតជាកំប្លែងពេកហើយ ទីបំផុតលោកចោរ បង្ខំចិត្តទូរស័ព្ទសុំជំនួយពីប៉ូលីសព្រោះតែជួបរឿងនឹកស្មានមិនដល់….
អាមេរិក ៖បើយោងតាម Jesse Alan Berube អាយុ៤២ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន ព្រោះតែខ្លួនបានប្រព្រត្តិបទល្មើស។
បើយោងតាមសម្តីប៉ូលិសបានឲ្យដឹងថា ជនល្មើសបានជាប់គាំងចំកណ្តាលបំពង់ផ្សែងក្នុងក្លឹបកម្សាន្ត ហើយនៅពេលដែលចលនាចុះឬឡើងមកវិញបាន Berube សម្រេចចិត្តប្រើទូរស័ព្ទ សុំជំនួយពីប៉ូលិស។ ក្រោយពេលដល់កន្លែងកើតហេតុភ្លាម ពួកគេរកឃើញ Berube ត្រូវជាប់គាំងក្នុងបំពង់ខ្យល់ធំមួយរបស់ក្លឹបកម្សាន្តហើយប៉ូលិសបានជួយសង្គ្រោះ “លោកចោរ” ។ទម្រាំតែជួយសង្គ្រោះចោរនេះបានកងកម្លាំងសង្គ្រោះបានប្រើប្រាស់ឧបករណ៍ពិសេសមួយនឹងកម្លាំងយ៉ាងច្រើនព្រមទាំងពេលយ៉ាងយូរទៀតផង។