សូម្បីតែគ្រូពេទ្យបារាំងក៏កោតសរសើរចំពោះម្តេញ ឬរំដេញជាឱសថដ៏ពូកែព្យាបាលជំងឺ ជួយប៉ូវកម្លាំង ហេវហត់ យ៉ាងមានប្រសិទ្ធភាព…

ព្យាបាល៖ ប៉ូវកម្លាំង ហេវហត់ រោគសើរស្បែក បញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន។

ប្រភេទរុក្ខជាតិ: ម្តេញ ឬរំដេញ

ផ្នែកប្រើប្រាស់: សម្បក ស្លឹក ផ្លែ។

ការព្យាបាល៖

-សម្បក ប៉ូវកម្លាំង ហេវហត់

-សម្បក ប្រើដាំទឺកកម្តៅឲ្យស្រ្តីទើបនឹងឆ្លងទន្លេផឹក ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពេលសម្រាលរួច

-ស្លឹក អាចស្ងោរលាងដំបៅ និងរោគសើរស្បែក

-ផ្លែមានម្សៅ និងមានរសជាតិផ្អែម ហូបបាន

-ផ្លែអាចបញ្ចុះកម្តៅ ធ្វើឱ្យឃ្លានបាយ ជួយឱ្យនោមច្រើន។

កំរិតប្រើ៖ ប្រើពី ១០ ទៅ ២០ក្រាម ក្នុងមួយថ្ងៃ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *