ដើមកំណើតនៃដំណាំល្ង និងផលប្រយោជន៍របស់ល្ង..!!

ដំណាំល្ងជាដំណាំមួយប្រភេទអំបូរ Pedaliaceae ឈ្មោះវិទ្យាសាស្រ្តគឺ Sesamum indicum និងមានឈ្មោះជាភាសាអង់គ្លេសSesame។ល្ងមានប្រភពដើមក្នុងទ្វីប អាហ្វ្រិច ហើយមានការរីករាលដាលដំបូងទៅក្នុងទ្វីបអាស៊ីដូចជា ប្រទេសឥណ្ឌា និង ប្រទេសចិនជាដើម ។

សារៈសំខាន់នៃដំណាំល្ង និងស្ថានភាពដាំដុះនៅក្នុងប្រទេសកម្ពុជា

ដំណាំល្ងមានសារៈសំខាន់ជាច្រើនដូចជាសម្រាប់ធ្វើ

-ធ្វើប្រេងសម្រាប់ចម្អិនអាហារផ្សេងៗ

-ធ្វើជាប័រ

-ធ្វើសាប៊ូ

-ដើម និងស្លឹកអាចធ្វើចំណីសត្វឳសថទៀតផង
ល្ងត្រូវបានគេដឹងថា នាំមកដាំនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៤៣ ដែលដំបូងឡើយដាំនៅក្នុងតំបន់មាត់ច្រាំងទន្លេដូចជាខេត្តកណ្តាល បន្ទាប់មកសាយភាយទៅខេត្ត កំពង់ ចាម ក្រចេះ និងខ្ពង់រាមដីក្រហមទៀត។


ល្ងមានពីរប្រភេទ៖

-ល្ង ស មានរយៈពេលលូតលាស់ ៣ ខែទើបប្រមូលផលបាន ហើយល្ង ស មានជាតិប្រេងខ្ពស់ជាងគ្រាប់ល្ងខ្មៅ

-ល្ង ខ្មៅ មានរយៈពេលលូតលាស់៤ខែទើបប្រមូលផលបាន៕

ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *