អីក៏ស៊យយ៉ាងនេះ នៅសុខៗស្រាប់តែទទួលបានវិក្ក័យប័ត្រថ្ងៃអគ្គិសនី ២៨៤ពាន់លានដុល្លារ ស្ទើរគាំងបេះដូង…
អាមេរិក៖បើយោងតាមសម្តីរបស់អ្នកកាសែតGo Erie ស្រី្តម្នាក់រស់នៅរដ្ឋ Pennsylvania ពិតជាស្រឡាំងកាំងខណៈពេលមើលឃើញថ្លៃអគ្គីសនីរបស់ខ្លួនឡើងថ្លៃរហូតដល់ខ្ទង់ពាន់ដុល្លា។
បើយោងតាមប្រភពដដែលក្រោយពីកូនប្រុសរបស់អ្នកស្រីខលទៅ ទើបបានដឹងថានេះជាកំហុសរបស់ប្រព័ន្ធ របស់ក្រុមហ៊ុនអគ្គិសនី Penelec។
បន្ទាប់មកក្រុមហ៊ុនអគ្គិសនីនិយាយជាមួយខ្ញុំថា នេះជាកំហុសរបស់ប្រព័ន្ធ។ ចុងក្រោយចំនួនប្រាក់ដែលគ្រួសារ Horomanski ត្រូវបង់គឺ ២៨៤,៤៦ដុល្លារប៉ុណ្ណោះ។
ក្រោយពេលដែលកូនប្រុសរបស់អ្នកស្រីMaryសួរថា តើខ្ញុំចង់បានកាដូរអ្វីនៅបុណ្យណូអែលនេះ គាត់ចង់បានម៉ាស៊ីពិនិត្យបេះដូងមួយ ទុកពេលថ្លៃអគ្គីសនីចេញមកម្តងៗ។