មុនដំបូងគ្រប់គ្នាគិតថាគាត់ជាប៉ូលិសឆ្គួតដែលទៅរាំនៅកណ្តាលផ្លូវ តែក្រោយដឹងការពិតហួសចិត្តគ្រប់គ្នា…(វីដេអូ)
តាមរយះ AFP បានចុះផ្សាយកាលពីពេលថ្មីៗនេះឲ្យដឹងថា ប៉ូលិស Ranjeet Singh បានទាក់ទាញចំណាប់អារម្មណ៍លើដងវិថី មានមនុស្សយ៉ាងកុះករ គ្រាគាត់សម្របសម្រួលចរាចររាំញាក់តាមបទភ្លេងបណ្តើរ ដែលនេះគឺជាការទាក់ទាញមួយ។
គួរបញ្ជាក់ថា ប៉ូលិស Ranjeet Singh គាតជា fan របស់ Michael Jackson ហើយក៏ធ្វើត្រាប់តាមចង្វាក់រាំរំកិលរបស់គាត់ ក្នុងការសម្របសម្រួលចរាចរណ៍អស់ពេល ១២ឆ្នាំមកហើយ។ ដំបូងគេរាល់គ្នាពិតជាស្រឡាំងកាំងណាស់ តែដល់យូរៗទៅ វាបានបង្ហាញប្រសិទ្ធភាព រួចក៏រីករាលដាលតែម្តង នឹងធ្វើឲ្យប្រជាជនរស់នៅតំបន់នោះមានការដោតសរសើរចំពោះគាត់ទៀតផង។
បើតាមសម្តីរបស់ Singh បានបន្ថែមទៀតថា ការធានាសណ្តាប់ធ្នាប់ចរាចរណ៍គឺជាភារកិច្ចដ៏តឹងតែងមួយ ព្រោះខ្លួនគាត់ត្រូវបំពេញភារកិច្ច ក្នុងបរិស្ថានបំពុលក៏ដូចជាត្រូវប្រឈមជាមួយពួកអ្នកបើកបរពុំគោរពច្បាប់ ដែលនេះជាហានិភ័យមួយ។
ជាចុងក្រោយការច្នៃប្រឌិតរបស់គាត់ពិតជាល្អ ហើយអាចអនុវត្តប្រកបដោយប្រសិទ្ធភាព៕