កុំចេះតែហ៊ាន ស្តេចក្រពើស្ទើររត់មិនទាន់ដោយសារតែកូនឆ្កែតូចមួយ ក្រោយដឹងការពិតព្រឺក្បាលខ្ញាក…(វីដេអូ)
អូស្ត្រាលី៖បើយោងតាម Daily Mail ឆ្កែតូចមួយក្បាលឈ្មោះ Dumb Blonde វាពុំមានការភ័យខ្លាចរាល់ពេលជួបមុខនឹងក្រពើដែលមានទំហំធំជាងវាច្រើនដងឡើយ។
ម្ចាស់របស់ឆ្កែថែមទាំងបានប្រាប់ទៅអ្នករាល់គ្នាថាឆ្កែរបស់គាត់ធ្លាប់ដេញក្រពើពីលើគោកឲ្យចូលទៅក្នុងទឹកទៀតផង។
ខាំកន្ទុយក្រពើ ខណៈពេលក្រពើកំពុងរត់ប្រាស់អាយុ ហើយអ្នករស់នៅតំបន់នោះមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាក្រពើធំៗទាំងនោះ បែរជាស្លន់ស្លោររត់ចុះទឹក ខណៈពេលវាអាចសម្លាប់ឆ្កែនេះ ធ្វើជាចំណីបានយ៉ាងងាយ។>
ម្ចាស់វាបានបញ្ជាក់ថាដំបូងគាត់ក៏មានការភ័យខ្លាចក្រពើស៊ីឆ្កែរបស់ខ្លួនដែរតែដល់ពេលឃើញក្រពើរត់បាតជើងសរព្រាតគាត់ក៏លែងខ្វល់ខ្វាយទៀត ។
ម្ចាស់របស់វាមិនដឹងជាមូលហេតុអ្វីបានជាក្រពើខ្លាចឆ្កែរបស់គាត់យ៉ាងនេះ។