នរណាយល់ពីអារម្មណ៍នេះ! បើកទ្វារខ្វាក ឃើញពស់វែកខ្មៅស្រិល ក្នុងបន្ទប់ទឹក… ទោះឈឺយ៉ាងណា ក៏រលាយអស់ដែរ (មានវីដេអូ)
គេបានប្រទះឃើញ ពស់វែកមួយក្បាល បានចូលទៅសង្ងំលេងទឹកបង្គន់ ក្នុងផ្ទះបុរសម្នាក់ នៅខេត្តឈុនបុរី ។ម្ចាស់ផ្ទះបានរៀបរាប់ថា គាត់បានឃើញពស់វែកនោះ នៅពេលគាត់ បានចូលទៅបន្ទោរបង់ តែពេលទៅដល់បង្គន់ គ្រាន់តែបើកទ្វារខ្វាក ក៏ឃើញពស់វែកមួយក្បាលខ្មៅស្រិល កំពុងតែលេងទឹកក្នុងអាង ។
ភ្លាមៗនោះ គាត់មានការភិតភ័យយ៉ាងខ្លាំង សូម្បីឈឺបត់ជើងខ្លាំងយ៉ាងណា ក៏រលាយបាត់អស់ដែរ ហើយគាត់ក៏បានរត់ទៅ រាយការណ៍ដល់ក្រុមជំនាញចាប់ពស់ មកជួយធ្វើអន្តរាគមន៍ភ្លាមៗ។
ក្រោយពីក្រុមជំនាញ ចាប់ពស់នោះបានហើយ ត្រូវបានគេសន្និដ្ឋានថា ពស់វែកនោះ មានអាយុ២ឆ្នាំ ប្រវែង១៥០សង់ទីម៉ែត្រ ជាប្រភេទពស់វែក ដែលមានពិសដ៏សាហាវ។ ប្រសិនបើវាចឹកបាននោះ ជនរងគ្រោះអាចនិងស្លាប់បាន៕