អស្ចារ្យណាស់!កូនខ្មែរលើកទង់ជាតិកម្ពុជាបង្ហាញនៅបរទេសពីភាពជោគជ័យដែលអាចបើកយន្តហោះច ម្បាំង Airforce យ៉ាងស្ទាត់ជំនាញ(មានវីដេអូ)

ថ្មីៗនេះកូនខ្មែរ១ក្រុម បានលើកទង់ជាតិកម្ពុជា ដែលជាឌួងប្រលឹងជាតិនិងតំណាងឲ្យកូនខ្មែរគ្រប់រូបនេះបានបង្ហាញនូវបរទេស ដើម្បីបង្ហាញពីភាពជោគជ័យ ស្វាហាប់ តស៊ូនឹងអាចជំនះគ្រប់ឧបសគ្គពិបាកៗនានាដើម្បីឲ្យបរទេសបានដឹង និងបានឃើញ។

ក្នុងរូបភាពទាំងនេះ បង្ហាញឲ្យឃើញថាពួកគាត់ពិតជាមានរូបរាងស្រស់សង្ហារ មាំទាំ សាកសាមជា Pilot ដ៏ចំណានដែលបានហ្វឹកហាត់ឆ្លងកា ត់កនូវការបណ្តុះបណ្តាលត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

យ៉ាងណាមិញ ដោយយោងតាមរូបភាពទាំងនោះ នៅខាងក្រោយពួកគាត់យើងអាចសង្កេតបានថាមានយន្តហោះស ម្បាំងទំនើបៗជាច្រើនគ្រឿងទំនងជាយន្តហោះដែលពួកគាត់ទើបតែបានបើកបរដោយផ្ទាល់។

ទន្ទឹមនឹងនេះផងដែរ ក្រោយពេលដែលកូនខ្មែរដែលបានបង្ហោះរូបទាំងនេះនៅតាមបណ្តាញសង្គមរួចមក ស្រាប់តែមានបងប្អូនពុកម៉ែ មាមីង និងអ្នកនិយមសង្គមហ្វេសប៊ុកជាច្រើនបានចូលមក ខំមិនអបអរសាទរយ៉ាងច្រើនកុះករ ដោយសារតែមានអារម្មណ៍រំភើបសប្បាយរីករាយដោយឃើញកូនខ្មែរបានដើរលើផ្លូវមួយដ៏ត្រឹមត្រូវ ប្រកបដោយការខិតខំ និងតស៊ូរហូតអាចបង្ហាញនូវទង់ជាតិនៃកម្ពុជាបញ្ជាក់ពីភាពជោគជ័យនៅឯទឹកដីបរទេស។ (ប្រភព៖ ហ្វេសប៊ុក) សូមទស្សនាវីដេអូនៅខាងក្រោម៖

សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព pressnews

Leave a Reply

Your email address will not be published. Required fields are marked *