គ្រោះរាំងស្ងួតនៅឥណ្ឌាបានបង្ខំឱ្យស្តេចពស់វែកចូលភូមិរកទឹកផឹក!(មានវីដេអូ)

​ស្តេចពស់​វែក​ជាធម្មតា​គឺ​តែង​បញ្ចៀស​ការ​តតាំង​ជាមួយ​មនុស្ស ប៉ុន្តែ​ពេល​ជួប​គ្រាអាសន្ន​អន់ក្រ ស្តេចពស់​លែង​ខ្វល់​អ្វី​ទាំងអស់​។ ពស់​សាហាវ​នេះ​ស្រេកទឹក​ខ្លាំងពេក​អំឡុង​គ្រោះរាំងស្ងួត រហូតដល់​ថ្នាក់​វា​ហ៊ាន​ប្រថុយ​ចូលក្នុង​ភូមិ​ឥណ្ឌា​មួយ​ដើម្បី​រក​ទឹក​ផឹក​។

​ ​វីដេអូ​ដ៏​អស្ចារ្យ​នេះ​បានបង្ហាញ អ្នកភូមិ​ចិត្តល្អ​កំពុង​មើលថែទាំ​សត្វព្រៃ​ក្នុង​មូលដ្ឋាន​មួយ​នេះ របស់​ពួកគេ​។ គេ​ឃើញ​បុរស​ម្នាក់​កំពុង​ស្រោច​ទឹក​សុទ្ធ​លើ​ក្បាល​ពស់ ខណៈដែល​ពស់​នោះ​ខំប្រឹង​ផឹកទឹក​យ៉ាង​ត្រហេបត្រហប​បំផុត​។​

​ ​បុរស​ម្នាក់​នោះ ដោយ​ដឹងថា​ស្ថានភាព​អាច​ផ្លាស់ប្តូរ​ទៅជា​អាក្រក់​គ្រប់​ពេលនោះ បាន​កាន់​ឧបករណ៍​ចាប់​ពស់ ដូច្នេះ​គាត់​អាច​ចាប់​ពស់​នេះ​បាន​ក្នុងករណី​មានរឿង​មិន​ស្រួល​កើតឡើង​។ មិត្ត​គាត់​បាន​ជួយ​ចាប់​កន្ទុយ​ពស់​ដើម្បី​ទប់ស្កាត់​វាពី​ការវាយប្រហារ​មកលើ​គាត់​។

​ ​ពស់​ប្រវែង ៣,៦ ម៉ែត្រ​នេះ​ត្រូវបាន​សង្គ្រោះ​នៅ​ភូមិ​មួយ​ក្នុង​ទីប្រជុំជន Kaiga ។ ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា​បាន​រងគ្រោះ​រាំងស្ងួត ជាហេតុ​ធ្វើឱ្យ​ខ្វះ​ទឹកជា​ខ្លាំង​៕


ប្រភព pressnews

Leave a Reply

Your email address will not be published. Required fields are marked *