ញ៉ាក់សាច់! បុរសម្នាក់ កំពុងបើកឡានលើផ្លូវ សុខៗស្រាប់តែធ្លាក់ចូលរណ្តៅមួយយ៉ាងចម្លែក
ប្រេស៊ីល ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏និងភ្ញាក់ផ្អើលជាខ្លាំងដោយ យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា មានរថយន្ដដឹកដីមួយគ្រឿងបានបើកឆ្លងកាត់ ធ្វើឲ្យផ្លូវបាក់ចេញជាប្រហោងដ៏ធំមួយ។ បន្ទាប់មកក៏មានរថយន្ដពណ៌សមួយគ្រឿងបានបើកក្នុងល្បឿនយឺតៗគេចពីប្រហោងនោះ រួចចតនៅម្ខាងផ្លូវ។ ភ្លាមៗនោះ ស្រាប់តែមានរថយន្ដមួយគ្រឿងទៀត ដែលបើកដោយនាង Vanessa បានជ្រុលចូលទៅក្នុងប្រហោ ងនោះភ្លាមៗ។ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ នៅឯរដ្ឋ Rio Grandeo do Sul ប្រទេសប្រេស៊ីល មានហេតុការណ៍ផ្លូវបាក់ បណ្ដាលឲ្យរថយន្ដមួយគ្រឿងធ្លាក់ចូល រងរបួសម្ដាយនិងកូនស្រី។ប្រភពបានឲ្យដឹងថា ម្ចាស់រថយន្ដដែលជួបគ្រោះថ្នាក់នោះមានឈ្មោះថា Vanessa Cavagnolli
អាយុ៣៤ បានធ្វើដំណើរជាមួយនឹងកូនស្រីម្នាក់របស់នាងដែលមានឈ្មោះ ថា Andressa Carnesela អាយុ១២ឆ្នាំ។យ៉ាងណាមិញ ប្រភពបានបន្ដថា នាង Vanessa បានបា ក់ខ្ទង់ច្ រមុះ ចំណែកកូនស្រីរបស់នាងរងរ បួ សស្រាល ហើយពួកគេទាំងពីរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ នាង Andressa ជាកូនស្រី បាននិយាយថា៖«ពេលនោះ ខ្ញុំនិងម៉ាក់ បានព្យាយាមបើកទ្វាររថយន្ដដើម្បីចេញ ហើយក៏មានបុរសម្នាក់បានរត់មកជួយពួកយើងដែរ
។»ប្រភពបានឲ្យដឹងទៀតថា ផ្នែកនៃផ្លូវដែលបា ក់ចេញជាប្រហោងនោះគឺស្ថិតនៅខាងស្តាំលើប្រព័ន្ធទឹកនិងលូ។ ក្នុងនោះដែរ ក្រោយពីកើតហេតុខាងលើរួចមក ធ្វើឲ្យប្រជាជនក្នុងតំបន់នោះគ្មានទឹកប្រើប្រាស់ ដោយសារតែបែកទុយោទឹក។ អាជ្ញាធរជឿថា ផ្លូវបាក់នោះ គឺដោយសារតែទម្ងន់របស់រថយន្ដដឹកដីធ្ងន់ខ្លាំងពេក ព្រោះផ្លូវនោះគឺមានអាយុកាលយូរឆ្នាំណាស់មកហើយ។យ៉ាងណាមិញ ផ្លូវនោះត្រូវបានជួសជុលបិទប្រហោងរន្ធឡើងវិញនៅថ្ងៃបន្ទាប់ផងដែរ៕សូមទស្សនាវីដេអុខាងក្រោមនេះ។ប្រភព៖ reviewhints