មានវិធីព្យាបាលហើយ សម្រាប់អ្នកដែលកើតជំងឺអាឡែហ្ស៊ីស្បែក !!

មានសង្ឃឹមហើយ សម្រាប់អ្នកដែលកើតជំងឺអាឡែហ្ស៊ីនិងបំប៉នរាង្គកាយឲ្យរឹងមាំឈ្នះជំងឺ
ជួយចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ!

+ធាតុផ្សំ៖-ម្រេចខ្មៅ ប្រមាណ១០០ គ្រាប់
-ខ្ញីស្រស់ៗ១មើមហាន់ជាចំណិតស្ដើងៗ
-ចេកណាំវ៉ាទុំដោយធម្មជាតិ ១ស្និត បើបានទុំលើដើមរឹតតែល្អ
-ទឹកឃ្មុំធម្មជាតិ។

+វិធីធ្វើ៖-យកម្រេចខ្មៅកិនបំបែកតែកុំឲ្យបែកម៉ដ្ឋពេក
-បន្ទាប់មកយកម្រេចកិននេះ និងចំណិតខ្ញី ដែលហាន់រួចហើយ ដាក់រៀងបាតដបកែវ
-បកចេកណាមវ៉ាដាក់រៀងតាំងជាជួរត្រង់ ពីលើ
-រួចហើយចាក់ទឹកឃ្មុំ អោយល្មមលិចចេក ហើយបិទគ្របដប អោយត្រាំទុកចោល បីថ្ងៃ។

+វិធីប្រើ៖-យកផ្លែចេកដែលត្រាំនោះមកទទួលទានព្រឹកមុនអាហារ២០នាទីមួយផ្លែនិងល្ងាចមួយផ្លែ
-បើចេកអស់យើងអាចបន្ថែមចេកត្រាំទៀតក៏បាន។
គុណប្រយោជន៍៖ជួយបំប៉នរាងកាយឱ្យរឹងមាំ និងព្យាបាលរោគAllergy(អាឡែហ្ស៊ី)អោយជាបានផងដែរ។

បច្ចុប្បន្ន វិធីនេះមានជនជាតិថៃជាច្រើន និយមធ្វើទុកទទួលទាន ដើម្បីសុខភាព ហើយមានលោកតាម្នាក់ គាត់ធ្វើទុកទទួលទានរាល់ថ្ងៃ គាត់អាយុ ៨២ ឆ្នាំហើយ រាងកាយក៏នៅរឹងមាំ ដោយគាត់បានប្រាប់ថា គាត់ធ្លាប់មានសុខភាពទន់ខ្សោយទាំងឈឺចុកចាប់រាងកាយ គាត់ក៌ធ្វើថ្នាំនេះទទួលទានតាំងតែអាយុ ៥២ ឆ្នាំ មកម្លេះ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *