បុរសម្នាក់បញ្ចុកចំណីក្រពើ ៣ក្បាលដោយដៃផ្ទាល់ចុងក្រោយក៏ត្រូវ….(វីដេអូ)
បរទេស៖ ជាការពិតណាស់ ពេលបានឃើញវីដេអូនេះដំបូង មានអ្នកទស្សនាមួយចំនួនប្រាកដជាគិតថា បុរសម្នាក់នេះ ពិតជាឆ្កួតហើយ។ បុរសនេះគឺជាម្នាក់ក្នុងចំណោមប្រភេទមនុស្សចូលចិត្ តយកសត្វ ពស់ ខ្លា ឬក្រពើ ធ្វើជាសត្វចញ្ចឹមនៅផ្ទះ ប្រាកដណាស់ ពេលអ្នកឃើញពួកសត្វទាំងនេះរត់ជុំវិញបរិវេណផ្ទះ អ្នកពិតជាមានអារម្មណ៍មិនធម្មតាឡើយ។ ម្នាក់ៗពិតជាមានអារម្មណ៍ភ័យខ្លាចជំនួសគាត់ ខណៈសត្វក្រពើ ៣ក្បាលកំពុងហារមាត់ធំ រង់ចាំចំណី។
តាមរយៈវីដេអូ គេឃើញ បុរសម្នាក់នេះ ដើរកាន់ធុងដាក់ចំណីទុកឲ្យក្រពើស៊ី ទៅឈប់នៅមាត់ទឹក ក៏ចាប់ផ្តើមឲ្យចំណីសត្វក្រពើដោយផ្ទាល់ដៃតែម្តង។
មានអ្នកលេងបណ្តាញសង្គមខ្លះបញ្ចេញយោបលថា វាសនារបស់គាត់នឹងមិនសូវជាល្អនោះទែ ព្រោះតាមបទពិសោធន៌កន្លងមកមានម្ចាស់ជាច្រើនត្រូវបានស៊ីដោយក្រពើដែលខ្លួនចិញ្ចឹម៕