រន្ធត់មែន!! កំពុងតែមើលទូរទស្សន៍សុខៗ ស្រាប់តែឮសំឡេងចម្លែកចេញពីជញ្ជាំង ដល់ពេលវាយបំបែកមើល ស្រាប់តែរត់មិនចង់ទាន់ (មានវីដេអូ)

វាគឺជាហេតុកការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតហើយ  ក្រោយពីមានអ្នកគាំទ្រទំព័រហ្វេសសប៊ុកម្នាក់បានចែករំលែកវីដេអូអមជាមួយនឹងរូបភាព ដោយបញ្ជាក់ថា ” ថ្ងៃនេះ ពស់ឡើងតាមជណ្ដើរចូលមកជារឿយៗ នៅផ្ទះប្រជាជនលើផ្លូវលំ ប្រជាឧទ្ទិស ៣៣ ផ្លូវបំបែក ២៧ ” ។

ដោយនៅក្នុងវីដេអូនោះបានបង្ហាញពី បុរស្ថិតនៅក្នុងសំលៀកបំពាក់អ្នកបើកម៉ូតូឌុប កំពុងប្រើញញួរវាយកំទេចជញ្ជាំងផ្ទះមួយផ្នែកនៃផ្ទះមួយខខ្នងចេញ ដោយបានទទួលដំណឹងថា មានពស់នៅក្នុងជញ្ជាំងផ្ទះខាងលើ ពេលវាយជញ្ជាំងទើបភ្ញាក់ផ្អើលតែម្ដង ពេលឃើញពស់មួយក្បាលដ៏ធំលាក់ខ្លួននៅក្នុងនោះ មុននឹងចាប់វាចេញមកបានសម្រេច ។

បណ្ដាអ្នកលេងបណ្ដាញសង្គមបានវិភាគវែកញែកយ៉ាងច្រើន ថែមទាំងដាក់សំណួរថា ចូលទៅនៅបានយ៉ាងម៉េច រួមទាំងអ្នកខ្លះជឿថា ពស់ចូលផ្ទះនឹងនាំលាភ ខណៈពេលអ្នកដែលចេញមកបញ្ចេញមតិខ្លះ បានសួរពីលេខផ្ទះ ដើម្បីយកទៅកាត់លេខឆ្នោត ៕

Leave a Reply

Your email address will not be published. Required fields are marked *