ព្រឺរោមខ្ញាក រើសបានកូនឆ្មាមួយក្បាល ចេះតែឆ្ងល់មុខអីក៏កាចម្ល៉េះ លុះដឹងការពិតជា…
បរទេស៖ នេះបើយោងតាមប្រភពវិដេអូដ៏ហួសចិត្តមួយបង្ហាញពីបុរសម្នាក់ដោយរើសបានកូនឆ្មាដ៏គួរឲ្យស្រលាញ់មួយក្បាលមកពីកន្លែងមួយដោយស្រលាញ់ និងអាណិតក៏បានយកមកចិញ្ចឹមតែម្តង។ ដោយឡែកមិនយូរប៉ុន្មាន លោក Elber បានសង្កេតឃើញថា
សត្វចិញ្ចឹមរបស់គាត់មានអត្តចរិតប្លែកពីសត្វឆ្មាដទៃ ហើយគាត់ក៏បានស្រាវជ្រាវព័ត៌មាននៅលើបណ្ដាញអុីនធឺណេត ដោយឃើញថា កាលពីខែមិថុនាកន្លងទៅ មន្ត្រីខេត្តបានប្រទះឃើញកូនតោភ្នំមួយក្បាល ដែល
មានភិនភាគដូចទៅនឹងសត្វដែលគាត់បានជួយសង្គ្រោះអីចឹងដែរ។ បន្ទាប់មក គាត់ក៏ប្រញាល់ប្រញាល់ទំនាក់ទំនងទៅកាន់មន្ត្រីសត្វព្រៃភ្លាមៗ។ ទន្ទឹមនឹងនោះដែរ អ្នកឯកទេសខាងពេទ្យសត្វក្នុងស្រុក បានឲ្យដឹងថា សត្វមួយក្បាលនោះ មិនមែនជាកូនឆ្មាឡើយ តែវាជាកូនតោភ្នំញី និងមានអាយុប្រហែល២ខែហើយ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ប្រភព we-kh